បរទេស៖ កាលពីពេលថ្មីៗនេះ តារាទូរទស្សន៍ដ៏ល្បី គឺនាង Kim Kardashian បានធ្វើឲ្យប្រុសៗ សម្លឹងមើល នាងមិនដាក់ភ្នែកជាពិសេសគឺ ធ្វើឲ្យពួកគេ ក្តៅមុខភាយៗ តែម្តងក៏ព្រោះ អាវបញ្ចេញសាច់ដ៏ស៊ិចស៊ី របស់នាងចេញមក តែទោះជាយ៉ាងណានេះ ក៏មិនមែនជាលើកទីមួយនោះទេសម្រាប់នាង​។

កាលថ្ងៃទី ២៨ ខែមិថុនា Kim Kardashian បានស្លៀករ៉ូបពណ៌សរសំយ៉េសស្មានិងចង្កេះ ទៅទស្សនានៅទីក្រុង Vatican ដែលជាទីលំនៅរបស់សម្តេច Pope។ ជាមួយគ្នានេះដែរ Kim Kardashian ត្រូវបានគេចាប់អារម្មណ៏ជាមួយនឹងសម្លៀកបំពាក់សិចស៊ី នៅពេលបោះជំហានចេញទៅទីក្រុង Vatican ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃដដែលនោះ Kim ត្រូវបានគេឃើញដើរលេងនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីផងដែរ ដោយ នាងបានពាក់អាវក្រៅពណ៌ខ្មៅ ដែលបង្ហាញពីភាពស៊ិចស៊ីធ្វើឲ្យប្រុសៗ ក្តៅសាច់មិនស្ទើរក្រោយពីបានឃើញរូបរបស់នាង។

គួរបញ្ជាក់ផងដែរថា តារាអាមេរិករូបនេះបានបង្ហាញរូបថតមួយសន្លឹកដល់ Colosseum ដែលបញ្ជាក់ថា នាងរីករាយនឹងដំណើរទេសចរណ៍អឺរ៉ុបលើកដំបូងរបស់នាងបន្ទាប់ពីលែងលះជាមួយតារារ៉េប Kanye West កាលពីដើមឆ្នាំនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

 Kim kardashian 
 Kim kardashian 
 Kim kardashian 
 Kim kardashian 
 Kim kardashian 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]