រាជធានីភ្នំពេញ៖ មនុស្ស៤ នាក់ ត្រូវស្លាប់ និង ម្នាក់ទៀតរងបួស កាលពីថ្ងៃទី២៩ ខែមិថុនា ម្សិលមិញនេះ ដោយសារតែឆ្នាំងដាំបាយអគ្គិសនី បានផ្ទុះនៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានបានឱ្យដឹងថា ជនរងគ្រោះ កំពុងតែដេកលង់លកនៅជាន់ឡៅតឿ នៅពេលដែលអគ្គិភ័យ បានចាប់ឆេះផ្ទុះ នៅវេលាម៉ោងប្រមាណ ៤៖៣០នាទី ទៀបភ្លឺ។ ក្នុងនោះ មានសមាជិកគ្រួសារផ្សេងទៀត រួចជីវិតពីអគ្គិភ័យ ដោយមានរបួសតិចតួច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការបញ្ជាក់ពីមន្ត្រីប៉ូលីស បានឱ្យដឹងថា ជាន់ឡៅតឿ និងជាន់ទី១ ត្រូវបានលេបត្របាក់យ៉ាងដំណំដោយអគ្គិភ័យឆាបឆេះ ចំណែកឯជាន់ទី២ មានផ្ទុកនៅរបស់មានតម្លៃជាច្រើន។
តាមប្រភពដដែលបានឱ្យដឹងទៀតថា ជនរងគ្រោះបានធ្វើការនៅក្នុងផ្ទះរៀបចំសាច់ប៉ាតេ ហើយបានដោតដាំបាយចង្ក្រានអគ្គិសនីទុកចោល មុនពេលចូលដេក។
នៅពេលដែលឆ្នាំងបាយបានផ្ទុះ ភ្លើងក៏បានរាលដាលទៅវត្ថុផ្សេងៗនៅក្នុងផ្ទះ ដោយបង្ករជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង។
ដោយឡែក តាមប្រភពព័ត៍មាន ក្រៅពីការស្លាប់ និងរងរបួស មានរថយន្ត២គ្រឿង និងម៉ូតូ៧គ្រឿង ត្រូវខូចខាត តែជាសំណាងអគ្គិភ័យ មិនបានឆាបឆេះរាលដាលទៅផ្ទះអ្នកជិតខាងនោះទេ។
គួរបញ្ជាក់ដែរថា សាកសពនៃជនរងគ្រោះទាំង៤ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរចតុមុខ ដោយអាជ្ញាធរ រហូតសមាជិកគ្រួសារសព មកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
ប្រភព៖ Kh times
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]