ថៃ៖ បើនិយាយដល់តារាសម្ដែងស្រីរាងស្លៀម Vill Wannarot ប្រិយមិត្តច្បាស់ជាបានស្គាល់នាង តាមរយៈការសម្ដែងរឿង ដោយសារតារារូបនេះ តែងតែដើរតួសំខាន់ដែលជាតួឯកស្រីជានិច្ច។ មូលហេតុដែលនាងក្លាយជាតួឯក ក៏ព្រោះតែតារារូបនេះមានទេពកោសល្យ និងសមត្ថភាពសម្ដែងបានយ៉ាងល្អ ជាពិសេសមុខមាត់ស្រស់ស្អាតតែម្ដង។

មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលការរៀបចំខ្លួនរបស់ Vill Wannarot ឃើញថា នាងជាតារាស្រីម្នាក់ ដែលពូកែរើសឈុតសម្លៀកបំពាក់ស្លៀកសាកសមជាមួយដងខ្លួន មើលទៅមានភាពលេចធ្លោគ្រប់ពេលតែម្ដង។ ក្នុងនោះដែរ បើតាមការសង្កេតឃើញពីហ្វេន តារារូបនេះ មិនសូវបង្ហាញភាពស៊ិចស៊ីប៉ុន្មានឡើយ បើទោះបីនាងតែងខ្លួនទៅដើរលេងនៅសមុទ្រក្ដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ថ្មីៗនេះ Vill Wannarot បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ភ្លឹកនឹងរូបរាង នឹងចង្កេះដ៏តូចនាងគ្រប់គ្នា ខណៈតារារូបនេះទៅលេងសមុទ្រ ស្លៀកខោខ្លី ពាក់អាវវាលយ៉ាងដូច្នេះ។ បើតាមរូបភាពដែលតារារូបនេះទើបតែបង្ហោះ ឃើញថារូបរាងរបស់នាងពិតជាស្លីមគួរឲ្យទាក់ទាញខ្លាំង។ ជាមួយគ្នានេះដែរ ទោះបីឆ្នាំនេះនាងមានអាយុ ៣២ឆ្នាំ តែសម្រស់របស់នាងនៅតែស្រស់ស្អាត គួរជាទីចាប់អារម្មណ៍សម្រាប់មហាជនដដែល៕

សូមទស្សនារូបភាពខាងក្រោម៖ 

Vill Wannarot
Vill Wannarot
Vill Wannarot
Vill Wannarot
Vill Wannarot
Vill Wannarot
Vill Wannarot
Vill Wannarot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]