ភ្នំពេញ: យោងតាមសារជូនដំណឹងរបស់អនុគណ:កម្មាការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលបានទៅ ហាងPedro សាខាផ្សារទំនើប AEON 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គិតចាប់តាំងពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖០០ ដល់ ១៧៖៤០ល្ងាច សូមមេត្តាដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ដោយផ្អែកលើមូលហេតុ អ្នកជំងឺកូវីដ១៩ មានគ្នា២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងខាងលើនេះ។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រិយមិត្ត មេត្តាជ្រាបជាព័ត៌មាន និងចូលរួមក្នុងការកាត់ផ្តាច់ខ្សែចម្លងនៃមេរោគដ៏កាចសាហាវនេះ តាមរយ:ការអនុវត្តតាមវិធានការសុខាភិបាល៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]