សហព័ន្ធ​អារ៉ាប់រួម៖ ព្រះអង្គម្ចាស់នៃឌូបៃ Sheikh Hamdan Bin Mohammed ត្រូវបានគេស្គាល់ថា ជាអ្នកស្រលាញ់សត្វមួយព្រះអង្គ។ គេស្គាល់ព្រះភាគច្រើនហៅថា ព្រះអង្គម្ចាស់ Faza និង​បច្ចុប្បន្ននេះ ព្រះអង្គម្ចាស់គ្រងមកុដនៃសហព័ន្ធឌូបៃ, សហព័ន្ធអារ៉ាប់រួម។

ជាញឹកញាប់រឿយៗ ព្រះអង្គតែងតែបង្ហាញនូវសត្វចិញ្ចឹមដ៏កម្រទៅកាន់ពិភពលោក តាមរយៈគណនី Instagram ផ្ទាល់របស់ព្រះអង្គ។ ជាក់ស្តែង ព្រះអង្គមានចិញ្ចឹមសត្វដូចជា សត្វតោ ខ្លា សេះ អូដ្ឋ ឥន្ទ្រីយ៍ និង​សត្វជីរ៉ាហ្វ ឬសត្វកវែងជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងនោះ តាមរយៈវីដេអូមួយ ព្រះអង្គម្ចាស់ Sheikh Hamdan Bin Mohammed បានណែនាំសត្វចិញ្ចឹមរបស់ព្រះអង្គ ដែលមានឈ្មោះថា Moochi​ ទៅកាន់ពិភពលោក តាមរយៈវីដេអូដ៏កម្រមួយនៅលើបណ្តាញសង្គម Intagram។

ក្នុងវីដេអូខ្លីនោះ ព្រះអង្គដែលព្រះជន្ម ៣៦ព្រះវស្សា បានផ្តល់ចំណីសាច់ឆៅទាំងដុំៗ ដល់សត្វរបស់ព្រះអង្គ៕

ប្រភព៖ dayday news, the national news

ព្រះអង្គម្ចាស់ និងសត្វតោ
ព្រះអង្គម្ចាស់ និងសត្វតោ
ព្រះអង្គម្ចាស់ និងសត្វតោ
ព្រះអង្គម្ចាស់ និងសត្វចិញ្ចឹម
ព្រះអង្គម្ចាស់ និងសត្វតោខ្លា
ព្រះអង្គម្ចាស់ និងសត្វតោ
ព្រះអង្គម្ចាស់ និង សត្វតោ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]