កំពង់ស្ពឺ៖ មិនត្រឹមតែជាតារាចម្រៀង Original Song ដ៏មានប្រជាប្រិយភាពនោះទេ តែ លោក អ៊ួន បឋម ហៅ សាយ តែងតែបង្ហាញពីទឹកចិត្ត និងសកម្មភាពសប្បុរសធម៌ជាច្រើនក្នុងសង្គម ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍និងបង្ហាញការសរសើរចំពោះរូបលោកគ្រប់ៗគ្នា។ 

ដោយឡែក ថ្មីៗនេះ តារាប្រុសរូបនេះ ស្រាប់តែបង្ហាញខ្លួនជាមួយនឹងសកម្មភាពមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដោយបានប្រមូលគ្នាជាច្រើននាក់ នាំគ្នាជួយប្រមូលសំរាម ដែលជាប្រភេទ ដប កំប៉ុង និងសំរាមផ្សេងៗទៀត នៅលើឧទ្យានជាតិគិរីរម្យ ដើម្បីសម្អាតឲ្យបានស្អាត និងជួយឲ្យបរិស្ថាននៅលើឧទ្យានជាតិគិរីរម្យ កាន់តែមានសោភ័ណភាពល្អ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាមួយនឹងការបង្ហាញពីទឹកចិត្តដ៏ប្រពៃរបស់លោក ព្រមទាំងមនុស្សមួយចំនួនទៀតដែលបានជួយគ្នាសម្អាតនេះ ពិតជាបានធ្វើឲ្យហ្វេនៗ និងមហាជនជាច្រើន បានពោលពាក្យសរសើរ និងស្ញប់ស្ញែងពីសកម្មភាពជួយដល់សង្គម ដោយមិនខ្លាចនឿយហត់បែបនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

សាយ
សាយ
សាយ
សកម្មភាពប្រមូលសំរាមនៅលើឧទ្យានជាតិគិរីរម្យ
សកម្មភាពប្រមូលសំរាមនៅលើឧទ្យានជាតិគិរីរម្យ
សកម្មភាពប្រមូលសំរាមនៅលើឧទ្យានជាតិគិរីរម្យ
សកម្មភាពប្រមូលសំរាមនៅលើឧទ្យានជាតិគិរីរម្យ
សកម្មភាពប្រមូលសំរាមនៅលើឧទ្យានជាតិគិរីរម្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]