ថៃ៖ ជាថ្មីម្តងទៀតហើយ សម្រាប់តារាស្រីដ៏មានប្រជាប្រិយ Taew Natapohn ដែលកំពុងតែប្រឈមមុខនឹងហានិភ័យ ក្រោយពីបានទាក់ទងជាមួយនឹង តារាស្រី Pancake ដែលបានប្រកាសថាខ្លួនឆ្លងកូវីដ១៩ កាលពីថ្មីៗកន្លងទៅនេះ។ 

យ៉ាងណាមិញ បន្ទាប់ពីទទួលជ្រាបបែបនេះ តារាស្រី Taew ក៏បានទៅធ្វើតេស្តភ្លាមៗ ដើម្បីពិនិត្យរកការឆ្លង ប៉ុន្តែជាលទ្ធផល នាងមិនមានការឆ្លងនៅក្នុងខ្លួននោះទេ ដោយត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ដើម្បីសុវត្ថិភាព ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែព្រឹត្តិការណ៍នេះ ហាក់ដូចជាមានរឿងរ៉ាវដែលត្រូវបានមនុស្សជាច្រើននៅលើបណ្ដាញសង្គម លើកមកនិយាយសាជាថ្មី នៅពេល តារាស្រីរូបនេះ ស្រាប់តែបានបង្ហាញពីវិដេអូ បណ្ដើរឆ្កែ នៅទីធ្លាខាងក្រៅ ដើរជុំវិញផ្ទះ រហូតមកដល់មានការចោទសួរ ពីហ្វេនៗថា នៅពេលកំពុងឃុំខ្លួនឯងបែបនេះ តើនាងពិតជាអាចចេញពីផ្ទះបានឬយ៉ាងណា។

ម៉្យាងវិញទៀត នៅក្នុងនោះដែរ ក៏មានការរិះគន់ជាច្រើន ដោយមនុស្សមួយចំនួនថែមទាំងបានលើកឡើងថា ចង់ឲ្យតារាស្រីរូបនេះ មានការទទួលខុសត្រូវខ្ពស់នៅក្នុងសង្គម ទោះបីស្ថិតក្នុងកម្រិតហានិភ័យទាបក៏ដោយ។ តែយ៉ាងណាមិញ ក៏មានអ្នកមួយចំនួនទៀត បានចូលមកបញ្ចេញមតិថា វាអាចជាឃ្លីបចាស់ ដែលនាងទើបតែបង្ហោះចូល ផងដែរ ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Taew
Taew
Taew
Taew
រូបភាព Taew ដើរចេញពីផ្ទះ
រូបភាព Taew ដើរចេញពីផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]