កំពត៖ ថ្មីៗនេះ អ្នកនិយមលេងបណ្ដាញសង្គមជាច្រើន កំពុងមានការផ្ទុះការវែកញែកបញ្ចេញមតិមិនពេញចិត្តយ៉ាងខ្លាំង ក្រោយបានឃើញទិដ្ឋភាពនៅសួនសត្វមួយកន្លែងក្នុងខេត្តកំពត ដែលខ្វះការមើលថែទាំទៅលើសត្វទាំងនោះគួរឲ្យអាណិត នេះបើយោងតាមគណនីហ្វេសប៊ុកនារីដែលជាអ្នកទេសចរម្នាក់ ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹកកាលពីពេលថ្មីៗនេះ។

ក្នុងនោះទៀតសោត យើងឃើញថា សភាពសត្វជាច្រើនប្រភេទទាំងនោះ មើលទៅពិតជាគួរឲ្យអាណិតណាស់ ដោយសត្វខ្លះត្រូវនៅក្នុងទ្រុងទាំងហាលក្ដៅហាលភ្លៀវ ហើយសត្វខ្លះទៀតស្ទើរតែគ្មានជម្រកត្រឹមត្រូវជ្រកកោន ពិសេសការផ្ដល់ទឹកនិងអាហារឲ្យវាក៏មិនសូវគ្រប់គ្រាន់ផងដែរ ជាហេតុធ្វើឲ្យសត្វទាំងនោះប្រែជាស្គមស្គាំងគួរឲ្យស្រណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះគ្រាន់តែជារូបភាពខ្លះៗដែលភ្ញៀវទេសចរម្នាក់គាត់បានបង្ហាញសម្ដែងករខកចិត្តតែប៉ុណ្ណោះ ចំពោះរឿងរ៉ាវពិតយ៉ាងណា យើងមានតែចាំតាមដានការបកស្រាយពីអ្នកគ្រប់គ្រងផ្ទាល់នៅទីនោះជាបន្តផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

សួនសត្វដែលនៅខេត្តកំពត
សួនសត្វដែលនៅខេត្តកំពត
សួនសត្វដែលនៅខេត្តកំពត
សួនសត្វដែលនៅខេត្តកំពត
សួនសត្វដែលនៅខេត្តកំពត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]