ភ្នំពេញ៖ អ្នកនាង សួស វីហ្សា ជាតារាចម្រៀងស្រីដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង បើទោះបីបច្ចុប្បន្ននាងរៀបការមានស្វាមី និងកូនស្រីម្នាក់រួចក៏ពិតមែន។ ពិតណាស់ បើងាកទៅមើលជីវិតគ្រួសារតារារូបនេះវិញ ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែទទួលបានសុភមង្គលខ្លាំង ខណៈមានកូនគួរឲ្យក្នាញ់ និងស្វាមីចេះយល់ចិត្តផងនោះ។

យ៉ាងណាមិញ បើរម្លឹកដល់ប៉ុន្មានខែមុន គេដឹងថាអ្នកនាង សួស វីហ្សា បានឆ្លងនូវជំងឺកូវីដ-១៩ ដែលជាជំងឺមួយឆ្លងរីករាលដាលទូទាំងសកលលោក។ ជាមួយគ្នានេះដែរ បន្ទាប់ពីដឹងថាខ្លួនបានឆ្លងជំងឺមួយនេះរួច អ្នកម្ដាយសម័យថ្មីរូបនេះបានដកខ្លួនចេញពីគ្រួសារដើម្បីទៅព្យបាលផងដែរ។ បន្ទាប់ពីព្យាបាលបានច្រើនសប្ដាហ៍ តារារូបនេះក៏បានជាសះស្បើយវិញ ធ្វើឲ្យក្រុមគ្រួសារ និងអ្នកគាំទ្រសប្បាយចិត្តគ្រប់គ្នាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រោយអ្នកនាង សួស វីហ្សា បានព្យាបាលជាសះស្បើយ គេសង្កេតឃើញតារារូបនេះមិនចេញទៅបំពេញការងារសិល្បៈដូចមុនឡើយ។ ក្នុងនោះដែរ បន្ទាប់ពីនៅផ្ទះច្រើនខែ កាលពីម្សិលមិញនេះ នាងបានចេញទៅដើរផ្សារទិញអីវ៉ាន់ចាំបាច់ និងស្បៀងទុកយ៉ាងច្រើន បើតាមមើលនៅក្នុងរូបដែលទើបនឹងបង្ហោះ។ ម្យ៉ាងវិញទៀត បើទោះបីទៅផ្សារទិញស្បៀង តែតារារូបនេះ បានការពារពាក់ម៉ាស ពាក់ស្រោមដៃការពារយ៉ាងប្រុងប្រយ័ត្នតែម្ដង។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលនាងសម្ងំនៅតែផ្ទះ មិនចេញក្រៅ ក៏ព្រោះតែតារាស្រីរូបនេះធ្លាប់ឆ្លងកាត់នូវអារម្មណ៍ឃ្លាតឆ្ងាយពីគ្រួសារ បែកបាក់ដូចពេលនាងកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា 
រូបបង្ហោះ អ្នកនាង សួស វីហ្សា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា