កូរ៉េខាងត្បូង៖ ព័ត៌មានក្នុងស្រុក បានធ្វើសេចក្តីរាយការណ៍ កាលពីថ្ងៃទី ៣០ ខែមិថុនា ដែលតារាចម្រៀងស្រី Ga In សមាជិកក្រុមនារី Brown Eyes Girls ត្រូវបានពិន័យពីបទប្រើថ្នាំមានសារធាតុញៀនខុសច្បាប់ (ថ្នាំប្រភេទ propofol និង etomidate) ត្រូវបានពិន័យប្រាក់ចំនួន ១ លានវ៉ុន (ប្រហែលជាង ៨០០ ដុល្លារ)។

ដោយឡែក តាមប្រភពដដែលបានបន្តទៀតថា​ Ga In ត្រូវបានចោទប្រកាន់ពីបទប្រើថ្នាំប៉ូវកំលាំង ក៏ដូចជាថ្នាំស្ពឹកមានសារធាតុហាមឃាត់ នៅឯហាងកែសម្ផស្សមួយកន្លែង ចាប់ពីខែកក្កដាដល់ខែសីហាឆ្នាំ ២០១៩ ដោយតារាចម្រៀងរូបនេះត្រូវបានគេស៊ើបអង្កេតថាមានជាប់ទាក់ទងនឹងគ្រូពេទ្យវះកាត់កែសម្ផស្សអាយុ ៧០ ឆ្នាំម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាចម្រៀងវ័យ ៣៣ឆ្នាំរូបនេះបានពន្យល់ថា នាងមានជំងឺគេងមិនលក់ និងបាក់ទឹកចិត្ត ហេតុដូច្នេះនាងត្រូវបានណែនាំដោយគ្រូពេទ្យប្រើរបៀបនេះ។ ទោះយ៉ាងណាក៏ដោយ កំណត់ប្រវត្តិជំងឺវេជ្ជសាស្រ្តរបស់ Ga In មិនមានធាតុទាក់ទងនឹងអេកូឌីតនោះទេ ទើបឲ្យនាងទទួលរងការផាកវិន័យស្រាលបែបនេះ។

គួររំលឹកផងដែរថា នៅប្រទេសកូរ៉េថ្នាំប្រភេទ propofol និង etomidate ត្រូវបានគេចាត់ទុកថាជាសារធាតុហាមឃាត់ ក្នុងប្រទេសមួយនេះ គេអាចប្រើវាបាន លុះត្រាតែប្រើ ក្រោមវេជ្ជបញ្ជារបស់មន្ទីរពេទ្យ និងវេជ្ជបណ្ឌិតណាដែលមានល្បីឈ្មោះតែប៉ុណ្ណោះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Ga In
Ga In
Ga In

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]