កូរ៉េខាងត្បូង៖ តារាសម្តែងស្រី Song Hye Kyo គឺជាតារាភាពយន្តកូរ៉េ ដែលត្រូវបានទស្សនិកជនស្រឡាញ់ជាមួយនឹងខ្សែភាពនយន្ត «That year's winter wind, Happy house, Autumn in my heart, Descendants of the sun»......។ នាងបានរៀបការជាមួយតារាសម្តែង Song Joong Ki កាលពីឆ្នាំ ២០១៧ និងបានបញ្ចប់នីតិវិធីលែងលះនៅខែកក្កដាឆ្នាំ ២០១៩ ។ ដោយបច្ចុប្បន្ន នាងនៅតែបន្តការងារក្នុងវិស័យសិល្បៈក្នុងនាមជាតារាសម្តែងនិងតារាម៉ូដែលរូបថតផ្សេងៗ។

យ៉ាងណាមិញ ទម្រាំដើរមកដល់សព្វថ្ងៃ Song Hye Kyo ក៏បានមកចែករំលែកបទពិសោធន៍របស់នាងតាំងពីអាយុ ១៤ ឆ្នាំរហូតមកដល់បច្ចុប្បន្ន នៅក្នុងជជែកជាមួយ Elle ចេញផ្សាយនៅសឹង្ហបុរី ខែកក្កដា។ ដោយ នាងទួលបានការអប់រំធ្វើជាអ្នកជិះស្គី ប៉ុន្តែនៅអាយុ ១៤ ឆ្នាំ Song Hye Kyo បានចាប់ផ្តើមធ្វើជាតារាបង្ហាញម៉ូតបន្ទាប់មកចាប់ផ្តើមដើរតួ ជាអ្នកគាំទ្រក្នុងខ្សែភាពយន្តដូចជារឿង «One of A Pair» ក្នុងឆ្នាំ ១៩៩៧ និង« First love» ឆ្នាំ ១៩៩៦-១៩៩៧ ចាប់ពីពេលនោះ Song Hye Kyo បានផ្លាស់ប្តូរទិសដៅបណ្តើរ ៗ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Hye Kyo

ស្របនឹងនោះផងដែរ ការសម្តែងដែលនាងបានចូលរួម មិនទទួលបានប្រជាប្រិយភាពនោះទេ ប៉ុន្តែ Song Hye Kyo  និយាយថានាងមិនប្រកាន់ទេ។ ដោយនាងបានសារភាពថា៖

សារ Song Hye Kyo

បើទោះបីជា Song Hye Kyo មិនបានបង្ហាញអារម្មណ៍ក៏ដោយ ក៏តារាសំណាងរូបនេះបានបញ្ចេញពន្លឺបន្តិចម្ដងៗ ដោយ នាងបានប្រាប់ Elle ថា៖

  សារ Song Hye Kyo
Song Hye Kyo

ចាប់តាំងពីពេលនោះមក ទោះបីបានឆ្លងកាត់តួនាទីជាច្រើនដូចជាការសម្តែងរឿង «All In» ក្នុងឆ្នាំ ២០០៣  ជាមួយ Lee Byung Hun «Full House» ឆ្នាំ ២០០៤ ជាមួយតារាចំរៀងកូរ៉េ Rain និង«That Winter, the Wind Blows» ឆ្នាំ២០១៣ ជាមួយ Jo In Sung ក៏ Song Hye Kyo នៅតែចងចាំរៀង «Autumn in my heart» ខ្លាំងបំផុត។ ដោយតារាស្រីរូបនេះបានបញ្ជាក់ថា៖

Song Hye Kyo 
Song Hye Kyo

មិនយូរប៉ុន្មាន សម្រស់របស់ Song Hye Kyo កាន់តែស្រស់ឆើតឆាយនិងទាក់ទាញជាខ្លាំង។ នេះគឺជាមន្តស្នេហ៍ដែលបានទាក់ទាញឲ្យក្រុមហ៊ុនម៉ាកល្បី ៗ ដូចជា Fendi, Chaumet និង Sulwhasoo ឱ្យអញ្ជើញនាងធ្វើជាឯកអគ្គរដ្ឋទូត។ ទោះយ៉ាងណាតារាស្រីរូបនេះ បានបញ្ជាក់ថាមិនថានាងស្អាតនិងសិចស៊ីយ៉ាងណានៅក្នុងរូបភាពផ្សព្វផ្សាយនោះទេ ប៉ុន្តែនៅក្នុងជីវិតពិតនាងគឺធម្មតាដូចមនុស្សដទៃទៀតដែរ៖

Song Hye Kyo
 Song Hye Kyo

ក្នុងនាមជាតារាសម្តែងជនជាតិកូរ៉េនាង Song Hye Kyo ដឹងពីការទទួលខុសត្រូវរបស់នាងក្នុងការបង្ហាញពីប្រវត្តិសាស្ត្រនិងវប្បធម៌របស់ប្រទេសរបស់នាង។ ដោយ ថ្មីៗនេះនាងបានចែករំលែកនៅលើបណ្តាញសង្គមនូវសៀវភៅ «My Life Stories» ដែលសរសេរដោយ Park Yong Man ប្រធានក្រុមហ៊ុនសាជីវកម្មពហុជាតិ Doosan Infracore ។ នាងក៏បាននិយាយថា៖ 

 Song Hye Kyo
Song Hye Kyo

ដោយឡែក ​ទោះបីជាសព្វថ្ងៃទទួលនាងទទួលបានជោគជ័យបែបនេះក៏ដោយ ក៏តារាស្រីឆ្នើមរូបនេះ នៅតែបន្តបង្កើតស្តង់ដារខ្ពស់សម្រាប់ខ្លួននាងដដែល។ ដោយ Song Hye Kyo បាននិយាយថា៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo

ប្រភព៖ ngoisao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]