ខេត្តកណ្តាល: យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យដឹងនៅក្នុងឱកាសនៃការថ្លែងសារប្រាប់ដល់មហាជនស្តីពីស្ថានភាពកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ចលនាសប្បុរសធម៌ដែលរាប់ចាប់តាំងពីព្រះរាជវត្តមាននៃការចូលរួមរបស់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ព្រមទាំងប្រជាពលរដ្ឋទូទៅ បានធ្វើឲ្យរដ្ឋទទួលបានទឹកប្រាក់ជាង១២២ លានដុល្លារអាមេរិក។
ថវិកាទាំងនោះ ត្រូវបានរដ្ឋាភិបាល បានប្រើប្រាស់សម្រាប់ការទិញវ៉ាក់សាំង ការទិញឧបករណ៍តេស្តរហ័ស និង១៥លាន៤សែន៣០០ដុល្លារ ត្រូវបានយកទៅទិញមន្ទីរពេទ្យមួយ គឺមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីទុកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]