ថៃ៖ បន្ទាប់ពីបានផ្តល់ព័ត៌មានដ៏ភ្ញាក់ផ្អើលពីការឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី ៣០ ខែមិថុនា កន្លងទៅនេះ តារាសម្ដែងប្រុស លោក KooTee ក៏មានការជូនដំណឹងអំពីពេលវេលានៃការធ្វើសកម្មភាពយ៉ាងលម្អិត ថែមទៀតផង។ 

ប៉ុន្តែថ្មីៗនេះ លោក KooTee បែរជាចេញមកបង្ហោះសារ សូមអភ័យទោសចំពោះការជូនដំណឹងអំពីពេលវេលាមិនត្រឹមត្រូវរយៈពេល ១ ថ្ងៃ ជាមួយនឹងការអាប់ដេតថ្មី ពីសកម្មភាពវិភាគការប្រកួតបាល់ទាត់ Euro នៅថ្ងៃទី ១៨ ដែលមិនមែននៅថ្ងៃទី ២២ ខែមិថុនា នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាប្រុសរូបនេះ បានសរសេរសេចក្តីជូនដំណឹងមួយទៀត ព្រមទាំងបានកែសម្រួលពេលវេលាកំណត់ម្តងទៀតនៅលើបណ្ដាញសង្គម Instagram។ យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ KooTee បានធ្វើការសុំទោសចំពោះអ្នករាល់គ្នាសាជាថ្មីម្តងទៀត ព្រមទាំងអរគុណសម្រាប់ការគាំទ្រនិងការលើកទឹកចិត្ត ដ៏លើសលប់ ដែលបានផ្ញើទៅឲ្យរូបលោក៕

ប្រភព៖​ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

KooTee
KooTee
KooTee
KooTee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]