រាជធានីភ្នំពេញ ៖ ពិតណាស់ បវរកញ្ញា លីវ ជីលី ជាបវរកញ្ញា ក្នុងទំព័រប្រវត្តិសាស្ត្រខ្មែរ ដែលអាច ទទួលបានជ័យលាភី ក្នុងចំណោម top20 ក្នុងកម្មវិធី ប្រកួតសម្រស់ Miss Grand Cambodia 2020។

ជាងនេះទៅទៀត ក្រោយការប្រកួត ប្រជាប្រិយភាពរបស់កញ្ញា ហាក់ហក់ខ្ពស់ខ្លាំង ទទួលបានការងារថតផ្សាយពាណិជ្ជកម្មជាហូរហែ ដូច្នេះហើយ កម្របានឃើញរូបនាង ថតរូបដោយគ្មាន គ្រឿងតុបតែងលើមុខដែរ ឫ មុខទទេរឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីកាន់តែពិសេសនោះ ថ្មីៗនេះ រូបនាង បានទម្លាយរូបថតប៉ុន្មានសន្លឹកនេះ ធ្វើឲ្យបណ្តាអ្នកគាំទ្រ ហាក់ស្រឡាំងកាំង ឈប់មួយសន្ទុះ ស្ទើរមិនជឿភ្នែកថា នារីក្នុងរូបនោះ ជាកញ្ញា លីវ ជីលី ទាល់តែសោះ ស្រស់ស្អាតខ្លាំងណាស់ ដូចក្មេងស្រីវ័យ ១៨ឆ្នាំចឹង មួយវិញទៀត សម្បុរស្រអែមបែបខ្មែររូបនាង ក៏ផ្លាស់ប្រែទៅជា សបែបខ្ចី ជាហេតុធ្វើឲ្យរូបនាង កាន់តែស្រស់ស្អាត និងក្មេងជាងវ័យ។ 

តែយ៉ាងណាក្តី​ អ្នកគាំទ្រ ហាក់ផ្ទុះចម្ងល់ត្រង់ ច្រមុះរបស់រូបនាង ហាក់ដូចជា មានការកែប្រែ ដោយក្នុងនោះ រូបនាង បានពាក់ម៉ាស់បំបាំងច្រមុះ ពាក់កណ្តាល ស្ទាយ៍ដូច បេនីយ៊ាំង ទើបធ្វើឲ្យអ្នកគាំទ្រគិតថា រូបនាងកែច្រមុះបន្ថែម៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពីមុន
ពីមុន
ឥលូវនេះ
ឥលូវនេះ
ឥលូវនេះ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]