ភ្នំពេញ៖ ពិតណាស់ បើនិយាយដល់ការរីករាលដាលជំងឺកូវីដ-១៩ ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ នៅតែមានចំនួនអ្នកឆ្លងដដែលគួរឲ្យសម្គាល់។ ក្នុងនោះដែរ ស្របពេលតួលេខឆ្លងច្រើននៅកម្ពុជា ខាងរដ្ឋាភិបាលបានសម្រេចចិត្តបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ក្នុងរយៈពេល៣ខែបន្ថែមទៀត។
យ៉ាងណាមិញ សេចក្ដីប្រកាសនេះចាប់ផ្ដើមឡើងតាំងពីថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២១នេះផងដែរ។ ម្យ៉ាងវិញទៀត ការផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារក្រីក្រ គេត្រូវបែងចែកជាពីរកម្រិត គឺគ្រួសារក្រីក្រកម្រិត១ សម្ដៅទៅលើអ្នកក្រីក្រ ខ្វះខាតខ្លាំង និងគ្រួសារក្រីក្រទី២ សម្ដៅលើអ្នកក្រីក្រល្មម។ មិនតែប៉ុណ្ណោះ គ្រួសារក្រីក្រក៏មានការបែងចែកជា៣តំបន់ផ្សេងទៀត ដែលមានដូចជា នៅភ្នំពេញ ទីប្រជុំជន និងនៅទីជនបទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង អ្នកក្រីក្រ និងជនងាយរកគ្រោះ នៅរាជធានីភ្នំពេញ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១២ម៉ឺនរៀល ដូចគ្នាក្នុងមួយគ្រួសារ ទាំងកម្រិត១ និងកម្រិត២។ គួរបញ្ជាក់ផងដែរថា សមាជិកគ្រួសារនៅកម្រិតមួយ អាចទទួលបានសាច់ប្រាក់ចំនួន ៤០,០០០រៀល ទៅ ៥២,០០០រៀល ក្នុងម្នាក់ ចំពោះកម្រិត២ ទទួលបានពី ២៨,០០០រៀល ទៅដល់ ៣៦,០០០រៀលក្នុងម្នាក់។
លើសពីនេះទៅទៀត នៅទីប្រជុំជននៅរាជធានីភ្នំពេញ ជនក្រីក្រ និងអ្នកងាយរងគ្រោះ ទទួលបានប្រាក់ឧបត្ថម្ភ ១២ម៉ឺនរៀល ក្នុងមួយគ្រួសារ ដោយមិនបែងចែង កម្រិត១ និងកម្រិត២ឡើយ។ ចំណែកសមាជិកគ្រួសារកម្រិត១ទទួលបាន ៤ម៉ឺនរៀលក្នុងមនុស្សម្នាក់ ហើយសមាជិកគ្រួសារកម្រិត២ទទួលបាន២ម៉ឺន៨ពាន់រៀលក្នយងមនុស្សម្នាក់។
ជនក្រីក្រ និងជនងាយរងគ្រោះ ដែលស្ថិតនៅកម្រិត១ និង២ ទទួលបានប្រាក់ឧបត្ថម្ភចំនួន៨ម៉ឺនរៀលដូចគ្នាក្នុងមួយគ្រួសារ។ ហើយសមាជិកក្នុងគ្រួសារក្រីក្រកម្រិត១ ទទួលបាន២ម៉ឺន៤ពាន់រៀលក្នុងម្នាក់ និងសមាជិកគ្រួសារកម្រិត២ទទួលបាន ១ម៉ឺន៦ពាន់រៀលក្នុងម្នាក់ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]