ភ្នំពេញ៖ ពិតជាអស្ចារ្យណាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានាពេលនេះ ដែលក្រុមហ៊ុន សាមសុង បានបើកឱ្យអតិថិជន និងហ្វេនៗថេបប្លេតរបស់ខ្លួនទូទាំងប្រទេស ធ្វើការកម្ម៉ង់ទុកមុននូវថេបប្លេត Samsung Galaxy Tab S7 FE ដំបូងបំផុតរបស់ខ្លួន ជាមួយនឹងប្រូម៉ូសិនថែមជូនកាសឥតខ្សែជំនាន់ថ្មី Galaxy Bud+ ដែលមានតម្លៃដល់ទៅ ១៤៩ដុល្លារ (ពណ៌ខ្មៅ) ភ្លាមៗតែម្តង។ 

  ថេបប្លេត Samsung Galaxy Tab S7 FE 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE នេះគឺមានលក្ខណៈពិសេស ទំនើប មានតម្លៃសមរម្យបំផុត និងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើន មិនចាញ់ថេបប្លេតកំពូល Samsung Galaxy Tab S7 ស៊េរីប៉ុន្មានទេ។ ហើយអ្វីដែលពិសេសបំផុតដែលក្រុមហ៊ុន សាមសុង បានបើកឱ្យធ្វើការកម្ម៉ង់ទិញទុកមុននៅពេលនេះ គឺចង់ឱ្យអតិថិថិជនទាំងអស់ដែលនិយមចូលចិត្តប្រើប្រាស់ថេបប្លេត ទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងអាចរីករាយជាមួយនឹងការបំពេញតម្រូវការសម្រាប់ការងារប្រចាំថ្ងៃច្រើន (Multi-tasking) ជាមួយនឹងលក្ខណៈពិសេសៗអស្ចារ្យជាច្រើនដូចជា បំពាក់មកជាមួយប៊ិកវេទមន្ត S-Pen , អេក្រង់ធំ , ល្បឿនដំណើរការខ្ពស់ , ថាមពលថ្មធំ (សាកដោយកម្លាំង 45W) ដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់ អ្នកធ្វើការ អ្នកសិក្សា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងកូនៗ ដែលកំពុងសិក្សាតាមអនឡាញផងដែរ។ 

  ថេបប្លេត Samsung Galaxy Tab S7 FE 

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE ដែលកំពុងដាក់ឱ្យកម្ម៉ង់ទុកមុនក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងពេលនេះ ប្រភេទដាក់ស៊ីមបាន 4G (LTE) តម្លៃ ៦២៩ ដុល្លារ  ជាមួយនឹងជម្រើស ៤ ពណ៌៖ ខ្មៅ , ប្រាក់ , បៃតង និងពណ៌ផ្កាឈូក។ 

  ថេបប្លេត Samsung Galaxy Tab S7 FE 

* បញ្ជាក់៖ សម្រាប់អតិថិជនដែលបានធ្វើការកម្ម៉ង់ទិញទុកមុន Samsung Galaxy Tab S7 FE ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ នេះ គឺត្រូវធ្វើការកម្មង់តាម Facebook Live របស់ហាងផ្ទាល់ រៀងងរាល់ម៉ោង ១១ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នឹងទទួលបានថេបប្លេតនៅចន្លោះថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។  សូមរួសរាន់ឡើងព្រោះស្តុកមានកំណត់៕ 

* Samsung Galaxy Tab S7 FE មានការធានាជូនរយៈពេល ១ ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង៕ 

  ថេបប្លេត Samsung Galaxy Tab S7 FE 

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ។ 

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]