បរទេស៖ ជាការពិតណាស់ បច្ចុប្បន្ននេះ បើទោះជាមានវ័យកាន់តែជ្រេក៏ដោយ តែតារាភាពយន្តហូលីវូដដ៏ល្បីល្បាញ Angelina Jolie នៅតែទទួលបានប្រជាប្រិយ និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ទាំងក្នុងក្រៅប្រទេសជាច្រើន ជាមួយនឹងវិស័យសិល្បៈសម្ដែង ដែលពោរពេញដោយសមត្ថភាព ផងដែរ។
យ៉ាងណាមិញ លោកស្រី មិនត្រឹមតែមានសមត្ថភាព អាចគ្រងតំណែងជា តារាសម្ដែងលំដាប់ជួរមុខតែប៉ុណ្ណោះទេ តែតារាស្រីរូបនេះ ថែមទាំងមានមុខមាត់គួរឲ្យចាប់អារម្មណ៍ ព្រមទាំងមានការថែរក្សារូបរាង ឲ្យនៅតែស្លីមស្អាត ក្នុងវ័យ ៤៦ ឆ្នាំ របស់នាង ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើងាកទៅមើលរូបសម្រស់របស់ Angelina Jolie កាលពីក្មេងជំទង់នេះវិញ បានធ្វើឲ្យមហាជនជាច្រើន មានភាពភ្ញាក់ផ្អើល ក្រោយពីបានឃើញសម្រស់របស់នាង នៅក្នុងវ័យជំទង់បែបនេះ តែទោះជាយ៉ាងណា សម្រស់ក្នុងវ័យជំទង់ របស់ Angelina រឹតតែមានភាពស្រស់ស្អាតខ្លាំង តាមបែបយុវវ័យនិងភាពវ័យក្មេងរបស់នាង ផងដែរ ជាពិសេស ក្រោយពីបានឃើញរូបភាពទាំងនេះហើយ មនុស្សជាច្រើន ពិតជាមិនប្លែកចិត្តនោះទេ ព្រោះនាង ពិតជាមានរូបសម្រស់ស្រស់ស្អាតតាំងពីក្មេង ដែលអាចឲ្យនាង ក្លាយជាកំពូលតារាសម្ដែងលំដាប់ជួរមុខ យ៉ាងពិតប្រាកដ ៕
សូមទស្សនារូបភាពខាក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]