អាមេរិក៖ តារាកីឡាកាស Seth Rollins និង តារាកីឡាកាសស្រី Becky Lynch បានរៀបអាពាហ៍ពិពាហ៍ជាផ្លូវការហើយ កាលពីថ្ងៃអង្គារនេះ នេះបើតាមក្រុមហ៊ុន WWE ថ្លែងប្រាប់កាសែត People។

ក្នុងនោះ តារាកីឡាកាស Rollins ដែលមានវ័យ៣៥ ឆ្នាំ បានបង្ហោះនៅក្នុង Story ក្នុង Instagram របស់លោក អមជាមួយរូបភាពរបស់តារាកីឡាកាសស្រី Lynch នៅខាងក្រៅអមជាមួយសមុទ្រនៅក្នុងរូបភាព ហើយបានសរសេរថា៖ ទីបំផុត វាគួរដល់ពេលដែលត្រូវរៀបការហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Rollins វ័យ៣៥ឆ្នាំ និង Lynch វ័យ៣៤ ឆ្នាំ បានបញ្ជាក់ពីការទំនាក់ទំនងស្នេហារបស់ពួក នៅខែឧសភា ឆ្នាំ២០១៩ ហើយក្រោយមក ក៏បានប្រកាសពីការភ្ជាប់ពាក្យនៅក្នុងខែសីហា។

គួរបញ្ជាក់ថា​ កីឡាកាស្រី Becky Lynch មានដើមកំណើតជាជនជាតិអៀរឡង់ ដែលមានឈ្មោះពិតថា Rebbeca Quin បានបង្ហើបឱ្យដឹងថា នាងរំពឹងថានឹងមានកូននៅខែឧសភាឆ្នាំ ២០២០ ហើយនឹងបានឈប់សំរាកលំហែពីការងារជាកីឡាការីនីកាសនៅ WWE ។ ក្រោយមក នៅថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២០ កីឡាកាសស្រីរូបនេះ បានប្រកាសអំពីការផ្តល់កំណើតកូនស្រីរបស់នាង ជាមួយនឹងការបង្ហោះលើបណ្តាញសង្គម Instagram ដោយសរសេរថា៖

Becky Lynch

ថ្លែងប្រាប់កាសែត People ភ្លាមៗ បន្ទាប់ពីបង្ហាញការមានផ្ទៃពោះ នាងបានឱ្យដឹងថា នាងតែងតែចង់បានកូនជានិច្ច។ Lynch បានបន្ថែមថា៖

Becky Lynch

នាងបានបន្តទៀតថា៖

Becky Lynch

ប្រភព៖ Daily Mail

Seth Rollins និង ភរិយា
Seth Rollins និង ភរិយា
Seth Rollins និង ភរិយា
Seth Rollins និង ភរិយា
Seth Rollins និង ភរិយា
Seth Rollins និង ភរិយា
Seth Rollins និង​កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]