ថៃ៖ តារាថៃវ័យ២៥ឆ្នាំ Joss Way-Ar Sangngern បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនមិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ។ ម្យ៉ាងវិញទៀត តារារូបនេះគេសង្កេតឃើញលេចមុខថតខ្សែភាពយន្ត និងថតម៉ូតជារឿយៗផងដែរ។ ដោយគេសង្កេតឃើញថា ការសម្ដែងរបស់លោកពិតជាធ្វើបានល្អ មិនចាញ់តារារៀមច្បងប៉ុន្មានឡើយ។

ពិតណាស់ បើក្រឡេកទៅមើលរូបសម្បត្តិវិញ ឃើញថា Joss ពិតជាមានមុខមាត់ស្អាត ចំពោះរូបរាងវិញរឹតសង្ហាគួរឲ្យទាក់ទាញ់តែម្ដង។ ជាពិសេស គ្រប់រូបភាពដែលតារារូបនេះបង្ហោះសុទ្ធសឹងតែ បង្ហាញសាច់ដុំធំៗកង់ៗតឹងណែនផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់រូបភាពដែលកម្លោះសង្ហាររូបនេះបង្ហោះម្ដងៗ តែងតែពង្រាយមន្តស្នេហ៍ទៅកាន់អ្នកគាំទ្រឲ្យលង់នឹងខ្លួនជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញ Joss ហើយសរសើរពីមុខមាត់ថាស្អាត តែបើងាកទៅមើលមុខមាត់ប្អូនប្រុសបង្កើតតារារូបនេះវិញ ឃើញថាស្រស់សង្ហាមិនចាញ់គ្នានឹងលោកប៉ុន្មានឡើយ។ មិនត្រឹមតែមានមុខមាត់ស្អាតប៉ុណ្ណោះទេ តែរូបសម្បត្តិ និងស្ទាយ៍តែងខ្លួនក៏ទាន់សម័យគួរឲ្យចាប់អារម្មណ៍ទៀតផង។ ដោយឡែក គេដឹងថាប្អូនប្រុសតារារូបនេះ ក៏ជាតារាសម្ដែង និងតារាម៉ូដែលផងដែរ។ លើសពីនេះទៅទៀត គេក៏ឃើញអ្នកទាំងពីរថតរូបជាមួយគ្នាបង្ហាញសកម្មភាពយ៉ាងសិទ្ធិស្នាល ហើយបង្ហោះលើគណនី Instagram ជាមួយគ្នាជាហូរហែតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Joss Way-Ar
Joss Way-Ar
Joss Way-Ar និងប្អូនប្រុស
Joss Way-Ar និងប្អូនប្រុស
Joss Way-Ar និងប្អូនប្រុស
Joss Way-Ar និងប្អូនប្រុស
Joss Way-Ar និងប្អូនប្រុស
ប្អូនប្រុសJoss Way-Ar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]