គីឡូត្រូវស្តង់ដារក៏ពិតមែន តែបើមានដុះក្បាលពោះនោះក៏មានហានិភ័យដែរ។ ហានិភ័យ គឺសំដៅដល់ការប្រឈមខ្ពស់ក្នុងការកើតជំងឺបេះដូង។
ការសិក្សាមួយចំនួនចេញផ្សាយនៅឆ្នាំ២០១៥ ២០១៩ និង២០២១ បានរកឃើញប្រហាក់ប្រហែលគ្នាថាមនុស្សពេញវ័យមានទម្ងន់ខ្លួនត្រូវតាមសន្ទស្សន៍ម៉ាសរាងកាយ(BMI) ក៏ពិតមែន តែបើមានដុះក្បាលពោះ គឺមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាមួយចេញផ្សាយកាលពីចុងឆ្នាំ២០១៥ បានសិក្សាលើមនុស្សពេញវ័យ១៥ ០០០នាក់ក្នុងរយៈពេល១៤ឆ្នាំ។ ការសិក្សាបានរកឃើញថាមនុស្សមានទម្ងន់ធម្មតា តែមានដុះក្បាលពោះ ប្រឈមខ្ពស់នឹងការស្លាប់ដោយជំងឺបេះដូងខ្ពស់ជាងអ្នកគ្មានក្បាលពោះ។
ការសិក្សាមួយទៀតចេញផ្សាយកាលពីឆ្នាំ២០១៩ បានរកឃើញប្រហាក់ប្រហែលគ្នានេះដែរ។ ការសិក្សានេះមានស្រ្តីចូលរួមចំនួន២ ៦៨៣នាក់ ដោយសុទ្ធជាជាមនុស្សមិនមានបញ្ហាសុខភាពបេះដូង។ ការសិក្សានេះតាមដានអ្នកចូលរួមរយៈពេល១៨ឆ្នាំ និងបានរកឃើញថា ស្រីៗទោះមានទម្ងន់ខ្លួនធម្មតា តែមានដុះក្បាលពោះ មានកើតជំងឺបេះដូង ជំងឺគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការសិក្សាបញ្ជាក់ថាស្រ្តីមានខ្លាញ់ក្បាលពោះ មានអត្រាប្រឈមកើតជំងឺបេះដូង៩១ភាគរយខ្ពស់ជាងស្រ្តីដែលមិនមានខ្លាញ់ក្បាលពោះ។
ការសិក្សាមួយទៀតផ្សាយនៅខែមេសា ឆ្នាំ២០២១ បានបង្ហាញថាមនុស្សមានទម្ងន់ខ្លួនធម្មតាតែមានខ្លាញ់ក្បាលពោះគឺប្រឈមនឹងជំងឺបេះដូង។ ប្រឈមជំងឺបេះដូង ដោយហេតុថាខ្លាញ់នៅក្បាលពោះច្រើន ធ្វើឲ្យមានខ្លាញ់រុំថ្លើម នាំឲ្យមានហានិភ័យកើតជំងឺបេះដូងផ្សេងៗ។ ការសិក្សាបញ្ជាក់ថាប្រវែងក្បាលពោះយើងមិនគួរវែងជាងពាក់កណ្ដាលនៃកម្ពស់របស់យើងនោះទេ។ ដើម្បីដឹងប្រវែងក្បាលពោះយើងអាចយកម៉ែត្រខ្សែកមរុំវាស់ក្បាលពោះ និងពិនិត្យមើលថាតើប្រវែងសរុបវែង ឬខ្លីជាងកម្ពស់របស់យើងចែកជាពីរ។
ដើម្បីកាត់បន្ថយខ្លាញ់នៅក្បាលពោះ ការសិក្សាណែនាំឲ្យមនុស្សពេញវ័យត្រូវហាត់ប្រាណឲ្យបានជាប់ជាប្រចាំ ពិសេសត្រូវកាត់បន្ថយការញ៉ាំជាតិស្ករ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]