កំពង់ឆ្នាំង: ផ្អែកតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្រ្តីជនជាតិខ្មែរឈ្មោះ ហួន ណាង អាយុ ៦៦ឆ្នាំ រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានរកឃើញវិជ្ជមាន កូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយអាការៈហត់ដង្ហក់ និងឡេះឡះខ្លាំង តាមរយៈរថយន្តគិលានសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៦:៥០នាទី។

ដោយស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង ទោះបីក្រុមគ្រូពេទ្យ ព្យាយាមសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅវេលាម៉ោង ៤:៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកតាមការសន្និដ្ឋានរបស់គ្រូពេទ្យ ៖ អ្នកជំងឺឈ្មោះ ហួន ណាង ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរខាងលើ បានមរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩។

ចង់ជ្រាបឲ្យបានកាន់តែលម្អិតជាងនេះទៅទៀតនោះ សូមអានសេចក្ដីជូនដំណឹងទាំងស្រុងដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]