ចិន៖ អាចនិយាយបានថា បន្ទាប់ពីលែងលះជាមួយ Fang Shaofeng ភ្លាមៗនោះ Zhao Liying ឥឡូវនេះក្លាយជាប្រធានបទដែលគេចាប់អារម្មណ៍បំផុតនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ ដោយវិលត្រឡប់ទៅរកជីវិតតែម្នាក់ឯង វិញតារាស្រីរូបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនិងអ្នកគាំទ្រស្វាគមន៍យ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណឹងទេប្រភពមួយបាននិយាយថា Zhao Liying កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី បុរសអ្នកមានរូបសង្ហាម្នាក់។
លើសពីនេះ បើយោងតាម Page163 ក៏បានបង្ហើបឱ្យដឹងថា យុវជនដែលបានតាមស្រលាញ់ Zhao Liying រូបនេះថែមទាំងបង្ហាញឆន្ទៈក្នុងការមើលថែតារាស្រីស្រស់រូបនេះនិងកូនប្រុសទៀតផង។ យ៉ាងណាមិញ ជាមួយនឹងឋានៈនិងឥទ្ធិពលរបស់តារាសម្តែងពេលនេះតួស្រីដែលមានឈ្មោះថា Zhao Liying បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនក្នុងការរៀបការម្តងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណាជាមួយនឹងតាំងចិត្ត និង ការខិតខំប្រឹងប្រែងយ៉ាងក្លៀវក្លារបស់បុរសរូបនេះ ក៏ Zhao Liying បានបង្ហាញអាកប្បកិរិយាយ៉ាងត្រជាក់ចិត្តមិនចាប់អារម្មណ៍នឹងកិច្ចការស្នេហាអ្វីទាំងអស់។ ដោយ មូលហេតុដែលអតីតភរិយា Fang Shaofeng បដិសេធទំនាក់ទំនងនេះគឺដោយសារតែការងារ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បាននិយាយបែបនេះថា៖
ហេតុដូច្នេះហើយ ទើបនាងផ្តោតសំខាន់លើការងារបច្ចុប្បន្នរបស់នាង ដោយPage163 បាននិយាយថា Zhao Liying មិនទាន់ចេញផុតពីស្រមោលពីអាពាហ៍ពិពាហ៍របស់នាងជាមួយFang Shaofeng នៅឡើយទេ។ ក្រៅពីនេះទោះបីរវល់ខ្លាំងជាមួយការងារក៏ដោយក៏ Zhao Liying តែងតែយកចិត្តទុកដាក់ដល់កូនៗ របស់នាងផងដែរ ដោយមួយរយៈចុងក្រោយនេះតារាស្រីរូបនេះបានវិលត្រឡប់មកវិញពីទីក្រុងប៉េកាំងនិងសៀងហៃដើម្បីថែរក្សាកូនប្រុសរបស់នាង៕
ប្រភព៖ kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]