ដុំ​សាច់​ខួរ​ក្បាល អាច​និយាយ​បាន​ថា ជា​ជំងឺ​ដែល​គ្នា​យើង​ឮហើយ ភ័យ​ព្រួយខ្លាំង ព្រោះ​វា​អាច​វិវត្ត​ជា​ដុំ​សាច់​កាច គំរាម​កំហែង​ជីវិត​យើង​។ ដុំ​សាច់​នេះ​កើត​ឡើង​ពី​ស្រោម​ខួរក្បាល​របស់​យើង ហើយ​គេ​សង្កេត​ឃើញ​ថា​កើត​លើ​ស្រ្តី​ច្រើន​ជាង​បុរស និង​មាន​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​យើង​មិន​ចាប់​អារម្មណ៍ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។

រោគ​សញ្ញា​ជំងឺ​ដុំ​សាច់​ខួរក្បាល

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​រីក​លូតលាស់​របស់​ដុំ​សាច់​មាន​សភាព​យឺត​យ៉ាវ ដូច្នេះ​រោគសញ្ញា​ក៏​អាស្រ័យ​ទៅ​តាម​ទំហំ និង​ទី​កន្លែង​ដុំ​សាច់​ដែរ ហើយ​រោគ​សញ្ញា​ដែល​ជួប​ប្រទះ​ញឹកញាប់​ដូចជា៖

  • ឈឺក្បាល
  • ប្រកាច់
  • មើល​ពុំ​ច្បាស់ ព្រិលភ្នែកៗ
  • ភាព​ខ្សោយ​អវយវៈ
  • ប្រសិន​បើ​ដុំ​សាច់​នោះ​ធំ​ខ្លាំង​អាច​បណ្ដាល​អោយ​សន្លប់​បាត់ស្មារតី។

ទន្ទឹម​នឹង​នេះ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​​ជំងឺ​មហារីក ឲ្យដឹងថា ត្បិត​តែ​រក​មិន​ទាន់​ដឹង​មូល​ហេតុ​ពិត​ប្រាកដ ប៉ុន្តែ​ខាង​គ្រូពេទ្យ​វេជ្ជសាស្ត្រ​រក​ឃើញ​ថា មាន​ហ្សែន​ខ្លះ​អាច​ប្រែ​ប្រួល​កើត​ទៅ​ជា​ជំងឺ​មហារីក​ខួរ​ក្បាល​បាន ហើយ​ហ្សែន​ទាំង​អស់​នោះ​កំពុង​ត្រូវ​បាន​សិក្សា​បន្ថែម​ទៀត នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​ទេ។

លោកវេជ្ជបណ្ឌិតថា ​អាច​កើត​ឡើង​បាន​មនុស្ស​គ្រប់​វ័យ មិន​ថា​តែ​មនុស្ស​ចាស់​ទេ សូម្បី​តែ​កូន​ក្មេង​ក៏​អាច​ប្រឈម​នឹង​កើត​ជំងឺ​ដុំ​សាច់​ខួរ​ក្បាល​នេះ​ដែរ។ ហេតុ​នេះ យើង​គួរ​តែ​តាម​ដាន និង​ថែទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់​ទាំង​ចាស់ ទាំង​ក្មេង។​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]