កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ត្រូវបានគេប្រកាសដំណឹងគួរឲ្យភ្ញាក់ផ្អើលថា នាយកប្រតិបត្តិក្រុមហ៊ុន HYBE Labels ដែលជាទ្រនំរបស់ក្រុមចម្រៀងបុរស BTS លោក Bang Si Hyuk នឹងចុះចេញពីតំណែងបច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុនមួយនេះហើយ។
ដោយឡែក តាមប្រភពបានបន្តទៀតថា Bang Si Hyuk នឹងនៅតែមានតួនាទីដ៏សំខាន់ ក្នុងការគ្រប់គ្រង ពោលគឺថា រូបលោក នឹងនៅតែជាក្រុមប្រឹក្សាភិបាលដដែល ហើយលោកនឹងចូលរួមក្នុងការសម្រេចចិត្តលើគម្រោងស្នូលធំៗ នឹងផ្តោតលើផលិតកម្មតន្រ្តី ដែលជាជំនាញរបស់លោកដូច្នេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ទៀតសោត ស្លាកក្រុមហ៊ុន HYBE បានធ្វើសេចក្តីថ្លែងការណ៍ទាក់ទងនឹងការផ្លាស់ប្តូរ ភាពជាអ្នកដឹកនាំមុខដំណែងដ៏ធំ ប្រចាំក្រុមហ៊ុននេះ ដោយអះអាងថាវាបានកើតឡើងដោយសារឆន្ទៈខ្ពស់ ក្នុងការនាំមុខក្នុងការផ្លាស់ប្តូរប្រព័ន្ធដឹកនាំទាំងមូល ដើម្បីធ្វើឱ្យផែនការអាជីវកម្ម និងក្លាយជាក្រុមហ៊ុនសកលភាវូបនីយកម្ម នាខានមុខជាក់ជាមិនខាន៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]