អាហារ៖ នៅតាមជនបទ ភាគច្រើនយើងតែងតែឃើញគេយក នំខ្នុរបំពង នេះធ្វើជាបង្អែមលាងមាត់ជូនភ្ញៀវនៅក្នុងពិធីមង្គលការ ឬពិធីបុណ្យទានផ្សេងៗ។ ប៉ុន្តែយើងមិនដែលចាប់អារម្មណ៍ថាវាមានវិធីធ្វើយ៉ាងម៉េចនោះទេ តែតាមពិតទៅ នំខ្នុរបំពង នេះយើងអាចធ្វើវាញុំាបានយ៉ាងងាយ ដោយធ្វើរូបមន្តខាងក្រោម។
គ្រឿងផ្សំ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. សាច់ខ្នុរ យកអាទុំល្មម
២. អំបិល (អត់ដាក់ក៏បាន)
៣. ខ្លាញ់
របៀបធ្វើ៖
១. យកផ្លែខ្នុរមកបកយកគ្រាប់ចេញ ហើយយកកំបិតហាន់សាច់វាស្ដើងៗ។
២. ដាក់ខ្ទះ ចាក់ខ្លាញ់ម៉ាល្មមចូល ហើយបើកភ្លើងទុកវាឲ្យក្ដៅសិន។
៣. បន្ទាប់យកសាច់ខ្នុរទាំងនោះ ចាក់ចូលខ្ទះបំពង ទុករហូតដល់គិតថាឆ្អិនល្មម បន្ទាប់ស្រង់់ចេញទុកឲ្យស្ងួតខ្លាញ់។ ចុងក្រោយចាក់ខ្នុរដែលបំពងឆ្អិនហើយនោះ ចូលក្នុងចានមួយរួចដាក់អំបិលលាយបន្តិច លាយវាឲ្យសព្វក្លាយជា
នំខ្នុរបំពង មួយចានដ៏ឈ្ងុយឆ្ងាញ់៕
ប្រភព៖ K@pook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]