រាជធានីភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងបញ្ហារីករាលដាលកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវលោកពិបាករកជាងកាត់សក់ខ្លាំងណាស់ ដោយសារតែជាងកាត់សក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានឆ្លងវីរុសកូវីដ១៩។
ទោះបីយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី លោកមិនបានបញ្ជាក់ថា ជាងកាត់សក់នោះ បានទៅប៉ះពាល់ឆ្លងកូវីដពីប្រភពណានោះទេ។ សម្តេចបានលើកឡើងបែបនេះ ក្នុងពេលដែលសម្តេច ថ្លែងសារពិសេសទាក់ទិននឹងស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា ខណៈសម្តេច ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីការដាក់ចេញនូវចំណាត់ការ និងវិធានការ ការពារ និង ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ និង វីរុសបំប្លែងថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]