កោះកុង: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជាក់ថាមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ០៣នាក់ ដូចខាងក្រោម៖
១. មន្ទីរពេទ្យបង្អែកស្រែអំបិល បានអោយដឹងថាស្ត្រីជនជាតិខ្មែរ ឈ្មោះ គុយ ទី អាយុ ៧៦ឆ្នាំ រស់នៅ ភូមិ ត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានទទួលមរណភាពនៅផ្ទះរបស់គាត់ វេលាម៉ោង ១១:២០ នាទីព្រឹកនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ ដោយសារថប់ដង្ហើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២. មន្ទីរពេទ្យបង្អែកស្រែអំបិល បានអោយដឹងថាស្ត្រីជនជាតិខ្មែរ ឈ្មោះ សឹម ចាន់នី អាយុ ៥៣ឆ្នាំ រស់នៅ ភូមិ អូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មុខរបរជាកសិករ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែក ស្រែអំបិល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី មានលទ្ធផលវិភាគវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង។
៣.មន្ទីរពេទ្យបង្អែកស្រែអំបិល បានអោយដឹងថាស្ត្រីជនជាតិខ្មែរ ឈ្មោះ អោ ប៉ុនណា អាយុ ៨៦ឆ្នាំ រស់នៅ ភូមិ ស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានទទួលមរណភាពនៅផ្ទះរបស់គាត់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទី មានលទ្ធផលវិភាគវិជ្ជមានកូដ-១៩៕
ចង់ជ្រាបឲ្យកាន់ច្បាស់ សូមអានសេចក្ដីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]