ខេត្តកំពត៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលកំពត នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាលបន្តរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៣៣ ករណី។ ក្នុងនោះ រដ្ឋបាល ក៏បានបង្ហាញអត្តសញ្ញាណផងដែរ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការចម្លងនៅក្នុងសហគមន៍។ តាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា​នេះ ខេត្តកំពតមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ១៦៥២នាក់ កំពុងសម្រាកព្យាបាលចំនួន ៦៨២នាក់ ជាសះស្បើយចំនួន ៩៨៣នាក់ ក្នុងនោះ មានករណីស្លាប់ចំនួន ១៧នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត ក៏បានសូមអំពាវនាវដល់លោក​ លោកស្រី ដែលមានការពាក់ព័ន្ធ និង ឈ្មោះខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយបច្ចុប្បន្ន ក្រុមការងារឆ្លើយតបបន្ទាន់ បាននឹងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។ ក្នុងន័យនេះ ប្រសិនបើមានបញ្ហាសុខភាព សូមអញ្ចើញមកយកសំណាក នៅវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលោកអ្នកបំផុត ឬធ្វើការទាក់ទងមកលេខទូរស័ព្ទដែលមាននៅក្នងសេចក្តីជូនដំណឹង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]