ភ្នំពេញ៖ បើនិយាយដល់តារាសម្ដែងស្រី អាង សុជាតា បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ មិនតែប៉ុណ្ណោះ នាងជាតារាស្រីវ័យក្មេងដែលមានសមត្ថភាព និងទេពកោសល្យនៃការសម្ដែងបានល្អយ៉ាងគួរឲ្យសរសើរ។ ម្យ៉ាងវិញទៀត បើទោះបីនៅខាងក្រៅទឹកមុខក្មេងស្រីរូបនេះ មានកែវភ្នែកកាចបន្តិច តែនាងនៅតែអាចសម្ដែងជាតួអង្គស្លូត កម្សត់ និងបញ្ចូលមនោសញ្ចេតនាបាន ហើយសមទៅតាមតួអង្គនីមួយៗផងដែរ។

ក្រៅពីសមត្ថភាព គេតែងតែចាប់អារម្មណ៍ឃើញថា មុខមាត់ អាង សុជាតា ពិតជាស្រស់ស្អាត និងគួរឲ្យក្នាញ់តែម្ដង។ លើសពីនេះទៅទៀត ក្រោយពេញរូបពេញរាង តារារូបនេះ កាន់តែតុបតែងខ្លួនខ្ញង់ៗ ជាមួយស្ទាយ៍ប្លែកទាន់សម័យ ធ្វើឲ្យអ្នកគាំទ្រមួយចំនួន លង់នឹងសម្រស់នាងគ្រប់ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ក្រៅពីមានមុខមាត់ស្អាត ហើយពូកែជ្រើសរើសសម្លៀកបំពាក់ស្លៀកឲ្យសាកសមនឹងខ្លួននោះ ថ្មីៗនេះ អាង សុជាតា បានបង្ហោះរូបភាពឈរមួយសន្លឹក ដោយពាក់អាវខ្លីដៃតូច អមជាមួយខោកាប៊ូយ បញ្ចេញចង្កេះនោះ គេចាប់អារម្មណ៍ឃើញថារូបរាងនាងពិតជាតូចច្រឡឹង ស្លីមខ្លាំង បើឲ្យនិយាយឲ្យចំទំហំទាំង៣របស់តារារូបនេះ ល្អទាំងព្រមតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]