រាជធានីភ្នំពេញ៖ លោក ផន ផល្លា ប្រធានមណ្ឌល មែកឈើ ជួយឧបត្ថម្ភទ្រទ្រង់ចិញ្ចឹមបីបាច់ក្មេងកំព្រា ដែលបានឆ្លងកូវីដ១៩ កម្រិតធ្ងន់ ហើយនាពេលបច្ចុប្បន្ននេះ រូបលោក កំពុងតែសម្រាកព្យាបាលនៅអគារដឺព្រីមមៀរសែនសុខ។
ដោយឡែក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកបានសរសេររៀបរាប់បញ្ជាក់ពីស្ថានភាពជំងឺកូវីដរបស់លោក នៅលើគណនីហ្វេសប៊ុកផ្លូវរបស់លោក នៅព្រឹកនេះ ផងដែរថា រូបលោកមានអាការៈប្រសើរជាងម្សិលមិញ ដោយ លោកអាចក្រោកអង្គុយ១៥ នាទី និងធ្វើលំហាត់ប្រាណសួត ក្នុងនោះ លោកអាចធ្វើចលនាដើរ ចេញពីគ្រែ បានប្រហែល៥នាទី តែយ៉ាងណា លោកបញ្ជាក់ថា រូបលោកនៅមានសភាពរាងហត់វិលមុខ និងទន់ខ្លួនដោយពុំអាចទប់ខ្លួនបាននៅឡើយទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ លោកបន្តទៀតថា ក្រុមគ្រូពេទ្យបានធ្វើការថតសួតរបស់លោកល្ងាចមិញសារជាថ្មី ហើយមិនដឹងលទ្ធផលនៅឡើយទេ ទោះបីជាយ៉ាងណា លោកថ្លែងថា លោកបានគ្រាន់បើខ្លះហើយ។
ជាចុងក្រោយ លោក ផន ផល្លា ក៏បានអរគុណដល់ក្រុមគ្រូពេទ្យវ័យក្មេង ជួរមុខ នៃក្រសួងសុខាភិបាល ដែលកំពុងទទួលបន្ទុកការងារសង្គ្រោះបន្ទាន់ ICU ដែលទទួលបន្ទុកចំពោះអ្នកជំងឺរាប់រយនាក់ ដែលកំពុងដង្ហើយហៅឱ្យជួយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]