បរទេស៖ កាលពីថ្មីៗនេះ Angelina Jolie ត្រូវបានគេកត់សម្គាល់ប្រទះឃើញ នៅពេលនាំកូនៗ ទៅញូវយ៉ក ដើម្បីអបអរខួបកំណើតគម្រប់ ៤៦ ឆ្នាំរបស់នាង។ ដោយ នាងត្រូវបានគេឃើញពីរដងនៅឯផ្ទះរបស់អតីតស្វាមីរបស់នាងគឺ លោក Jonny Lee Miller ថែមទាំងបានយក Pax Thien ទៅជាមួយផងដែរ។

Angelina Jolie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពី ថ្ងៃទី ១ ខែកក្កដា យោងតាម Page Six លោកស្រី Angelina Jolie និង The Weeknd បានចាកចេញពីភោជនីយដ្ឋាន Giorgio Baldi នៅ Los Angeles សហរដ្ឋអាមេរិក តារាទាំងពីរដួងនេះបានបង្កឱ្យមានព័ត៌មាន ទាក់ទងគ្នាដោយមានទំនាក់ទំនងពិសេសនៅពេលពួកគេទៅញាំអាហារជាមួយគ្នា។

ក្នុងនោះផងដែរ តាមប្រភព The Sun បាននិយាយថា តារាទាំងពីរនេះបានស្នាក់នៅក្នុងភោជនីយដ្ឋានអស់រយៈពេលពីរបីម៉ោងមុនពេលបែកគ្នា ដោយពួកគេមិនចង់ទាក់ទាញចំណាប់អារម្មណ៍ទេ ។

The Weeknd

ទោះជាយ៉ាងណា ប្រភពមួយនៃ Page Six បានបញ្ជាក់ថាតារាប្រុស The Weeknd មិនមានចេតនាលាក់បាំងការពិត ដែលថាពួកគេចេញទៅទទួលទានអាហារជាមួយនឹងរៀមច្បងរបស់ពួកគេនោះទេ។ ទន្ទឹមនឹងនោះ ពួកគេមិនមែនចេញទៅក្រៅតែម្នាក់ឯងទេ ដោយThe Weeknd កំពុងផ្តោតលើការថតរឿង ប្រភពនោះបានប្រាប់ Page Six ថាលោកជិតនឹងសម្តែងក្នុងរឿង HBO ថ្មីហើយ។

ដោយប្រភពមួយទៀត បានចែកចាយលើ E! News ថាThe Weeknd និង Angelina Jolie មានទំនាក់ទំនងគ្នាដោយការចែករំលែកសេចក្តីស្រឡាញ់ដល់ប្រទេសអេត្យូពី តារាហូលីវូដស្រីរូបនេះបានយកកូនស្រី Zahara មកពីប្រទេសអេត្យូពីខណៈពេលដែលឪពុកម្តាយរបស់ The Weeknd ទាំងពីរនាក់មកពីប្រទេសអាហ្វ្រិកនេះ។ ដោយ ថ្មីៗនេះតារាចម្រៀងប្រុសរូបនេះបានបរិច្ចាគថវិកាចំនួន ១ លានដុល្លារអាមេរិកដល់ស្រុកកំណើតរបស់លោកនៅពេលមានជម្លោះនៅទីនោះ។

The Weeknd និង Angelina Jolie

ក្នុងនោះផងដែរ ក្រៅពីអាជីពចម្រៀងលេចធ្លោ The Weeknd ចង់អភិវឌ្ឍវិស័យឧស្សាហកម្មភាពយន្តបន្ថែមទៀត។ ដោយឆ្នាំនេះ តារាចម្រៀងប្រុសរូបនេះបានសម្តែងក្នុងរឿងភាគ «The Ido» នេះជាខ្សែភាពយន្តដែលលោក បានសហនិពន្ធនិងនិពន្ធជាមួយអ្នកដឹកនាំរឿងលោក Reza Fahim ៕

ប្រភព៖ zingnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]