ចិន៖ នៅក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ តារាស្រី Angela Baby និងស្វាមី លោក​ Huang Xiaoming តែងតែមានពាក្យចចាមអារ៉ាមមិនចេះដាច់ ទាក់ទងនឹងបញ្ហានៃការលែងលះរបស់អ្នកទាំងពីរ។ 

ដោយឡែក ថ្មីៗនេះ យោងតាមគេហទំព័រ QQ បានរាយការណ៍ថា តារាប្រុស លោក Huang Xiaoming បានចែករំលែករូបថតអាហារ នៅក្នុងគ្រួសាររបស់លោក នៅលើតុ ដែលមានម្ហូបរហូតដល់ទៅ ៨ មុខ និងបានបង្ហាញយ៉ាងច្បាស់ៗ ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានយកចិត្តទុកដាក់យ៉ាងលម្អិតទៅលើម្ហូបអាហារទាំងនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនោះក្នុងនោះ ក៏មានអ្នកគាំទ្រម្នាក់បានសួរថាតើធ្វើម្ហូបទាំងនេះ សម្រាប់ AngelaBaby និងកូនជាទីស្រលាញ់ឬយ៉ាងណា តែតារាប្រុសរូបនេះ មិនបានឆ្លើយតបអ្វីនោះទេ។ ជាពិសេស លើសពីនេះទៅទៀត ហ្វេនៗទាំងនោះបានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើចានម្ហូបខសាច់ជ្រូក ព្រោះកាលពីមុនមកនេះ ពួកគេបានកត់ចំណាំថា តារាស្រី AngelaBaby ចូលចិត្តខសាច់ជ្រូកខ្លាំងណាស់ នៅពេលដែលនាងបានចូលរួមថតនៅក្នុងកម្មវិធីផ្សេងៗជាច្រើន។

ហេតុដូច្នេះហើយ នេះគឺជារូបភាពដែលបង្ហាញឲ្យអ្នកគាំទ្រឃើញថា Huang Xiaoming បានបង្ហាញពីទំនាក់ទំនងល្អនៅក្នុងគ្រួសាររបស់លោក ព្រមជាមួយនឹងការបរិភោគអាហារពេលល្ងាចជុំគ្នា យ៉ាងមានក្ដីសុខ។

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy និង ស្វាមី
Angelababy និង ស្វាមី
Angelababy និង ស្វាមី
រូបភាពបង្ហាញពីម្ហូបអាហារក្នុងពេលញ៉ាំអាហារពេលល្ងាចជុំគ្រួសាររបស់ Huang Xiaoming និង AngelaBaby

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]