ភ្នំពេញ៖ ជាការពិតណាស់ តារាចម្រៀងដែលជាវិរៈសិល្បៈករ សិល្បៈការិនីទាំងប៉ុន្មានរូបខាងក្រោមនេះ កាលពីអំឡុងឆ្នាំ១៩៦០ ពួកគាត់សុទ្ធសឹងតែមានឈ្មោះល្បីល្បាញខាងបញ្ចេញសំនៀងច្រៀងបានយ៉ាងពីរោះលន្លង់លន្លោច គ្រប់បទស្ដាប់មិនចេះជិនណាយនោះឡើយ។
ប៉ុន្តែក្រោយមកទៀត បន្ទាប់ពីប្រទេសមានសង្រ្គាម ជាអកុសលតារាចម្រៀងទាំងនោះក៏បានបាត់បង់ជីវិតអស់ទៅ ដោយបានបន្សល់ស្នាដៃសិល្បៈ បទចម្រៀងពីរោះៗ និងអនុស្សាវរីយ៍ជាច្រើនទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយបានស្ដាប់និងស្គាល់ដក់ជាប់ក្នុងក្រៅអៅដួងចិត្តគ្មានថ្ងៃបំភ្លេចបានរហូតមកទល់សព្វថ្ងៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស បើតាមប្រភពមួយចំនួនបានធ្វើការស្រាវជ្រាវរកឃើញរូបភាពភាពចាស់ៗរបស់វិរៈសិល្បៈជំនាន់មុនទាំងនោះ ហើយយើងយកមកមើលនាពេលបច្ចុប្បន្ន ពេលបានឃើញហើយយើងពិតជាមានក្ដីនឹករឮក និងស្រណោះដល់ពួកគាត់ជាពន់ពេក ព្រោះគ្រប់រូបភាពនីមួយៗរបស់ពួកគាត់ដែលសល់កាលពីសង្គមចាស់នោះ ពួកគាត់ពិតជាមានសម្រស់ស្រស់សង្ហា ស្រស់សោភា មានស្នាមញញឹមមានមន្តស្នេហ៍ខ្លាំងតែម្ដង។ ទោះបីជាពេលនេះគ្មានវត្តមានពួកគាត់នៅទីនេះទៀតក៏ដោយ តែការចងចាំរូបភាពរបស់ពួកគាត់នៅតែដិតដាមក្នុងចិត្តកូនខ្មែរជានិច្ចផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
១.លោក អ៊ឹង ណារី
២.លោក អ៊ឹង យ៉េង
៣.លោកស្រី ហួយ មាស
៤.លោកស្រី ប៉ែន រ៉ន
៥.លោកស្រី រស់ សេរីសុទ្ធា
៦.លោក ស៊ិន ស៊ីសាមុត
រូបភាពពី៖ Andrew S Huy និងមួយចំនួនទៀតបានមកពី Google
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]