ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ បានប្រារព្ធពិធីអបអរសាទរខួប ៣០ឆ្នាំនៃការចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ជាមួយនឹងការប្រកាសបើកជាផ្លូវការនូវ «កម្មវិធីពិសេសអបអរខួប៣០ឆ្នាំ» ដែលផ្ដល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជន សរុបជាទឹកប្រាក់ជាង ១.០០០លានរៀល បូកបន្ថែមឡានទំនើប Ford Ranger Wildtrak 2022។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្លែងក្នុងពិធីអបអរសាទរខួប៣០ឆ្នាំ ដែលប្រព្រឹត្តឡើងតាមរយៈប្រព័ន្ធអនឡាញ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកគ្រប់គ្រងរបស់ អម្រឹត ប្រមាណជាង ២០០០នាក់ មកពីទូទាំងប្រទេស លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖
លោកបានបន្តថា៖
កម្មវិធីពិសេសអបអរខួប៣០ឆ្នាំ គឺជាកម្មវិធីប្រូម៉ូសិនធំបំផុតនិងមិនធ្លាប់មានពីមុនមករបស់ អម្រឹត ដែលចាប់ផ្ដើមចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ ៣១ ខែធ្នូ ឆ្នាំ២០២១។ កម្មវិធីនេះមានសុពលភាពចំពោះរាល់អតិថិជនរបស់ អម្រឹត ក៏ដូចជាសាធារណជនទូទៅ ដែលបើកគណនីក្មេងឆ្លាត ដំឡើងកម្មវិធី អម្រឹតម៉ូបាល ឬប្រើប្រាស់ឥណទានបុគ្គលរបស់ អម្រឹត ក្នុងអំឡុងកាលបរិច្ឆេទនៃកម្មវិធីប្រូម៉ូសិន។
ចំពោះរង្វាន់វិញ រួមមាន សាច់ប្រាក់ ៤លានរៀលចំនួន ៣០រង្វាន់ (សរុប ១៨០រង្វាន់) ដែលនឹងត្រូវធ្វើការចាប់ឆ្នោតរៀងរាល់ខែ និងរង្វាន់ធំ រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ២០២២ ចំនួន១គ្រឿង ដែលនឹងត្រូវស្វែងរកអ្នកឈ្នះក្នុងកម្មវិធីពិសេស ដែលគ្រោងនឹងរៀបចំឡើងអំឡុងខែមករា ឆ្នាំ២០២២៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]