ថៃ៖ ចំពោះរឿងភាគថ្មី របស់តារាស្រី Kimberley ដែលនាងបានដើរតួជាកូនភ្លោះ ក្នុងរឿង «Song Sanaeha» ហាក់កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន ទៅលើសមត្ថភាពសម្ដែងរបស់នាង​ដែលអាចលេងបានទាំងតួចរិតស្លូតបូត ព្រមទាំងតួកាច បានយ៉ាងល្អ។ 

ប៉ុន្តែនៅក្នុងសាច់រឿងនេះដែរ ស្រាប់តែបណ្ដាអ្នកគាំទ្រមួយចំនួន មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ តួសម្ដែងថ្មីម្នាក់ មានឈ្មោះថា Meela Sameela ក្នុងពេលដែលនាងបានសម្ដែងនៅក្នុងឈុតកូនភ្លោះដែលជាតួជំនួស Kimberley ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត តារាស្រីថ្មីរូបនេះ ក៏កូនកាត់ថៃអាល្លឺម៉ង់ ដូចគ្នាទៅនឹង Kimberley ហើយម៉្យាងវិញទៀត Kimberley ក៏បានបើកចំហអំពី Meela ខណៈពេលដែលបានឃើញជាលើកដំបូង នាងមានអារម្មណ៍ថា អ្នកទាំងពីរគឺមានភាពដូចគ្នាជាច្រើនយ៉ាង ទាំងរូបរាង ស្ទាយ៍និងពណ៌សក់។ ជាពិសេសនោះ Kimberley ថែមទាំងបានបញ្ជាក់ទៀតថា ពួកគេទាំងពីរក៏មានភាពស្រដៀងគ្នាកាលពី ១០ ឆ្នាំមុន នៅពេលដែលទើបតែចូលមកប្រឡូកនៅក្នុងសិល្បៈដំបូងៗ ដោយមានភាពពិបាកខ្លាំងនៅក្នុងអាជីពមួយនេះ ផងដែរ៕ 

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Kimberley
Kimberley
Meela 
Meela 
Meela 
Meela និង Kimberley
Meela និង Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]