ថៃ៖ តារាស្ដែង និងពិធីការិនី Gubgib បច្ចុប្បន្នកំពុងកសាងជីវិតគ្រួសារយ៉ាងមានសេចក្ដីសុខ បន្ទាប់ទទួលបានចំណងដៃកូនស្រី២នាក់រួចមក។ ក្នុងនោះដែរ បើងាកទៅមើលសកម្មភាពខ្លះៗដែលតារារូបនេះធ្លាប់បង្ហាញ ឃើញថានាងពិតជាសំណាងដែលមានស្វាមីរូបសង្ហា ហើយថែមទាំងចេះយកចិត្តទុកដាកើមើលថែភរិយា និងកូនបានយ៉ាងល្អគួរឲ្យសរសើរ។ 

មិនតែប៉ុណ្ណោះ ស្ទើរគ្រប់ពេលទៅហើយ Gubgib តែងតែបង្ហោះរូបភាពថតជុំគ្នាជាមួយស្វាមី និងកូនស្រីទាំងពីរលើបណ្ដាញសង្គមជានិច្ច។ ម្យ៉ាងវិញទៀត គ្រប់ពេលដែលនាងផុសទទួលបានការចាប់អារម្មណ៍ច្រើនពីហ្វេនអ្នកគាំទ្រផងដែរ។ បើងាកទៅមើលសម្រស់អ្នកម្ដាយសម័យថ្មីរូបនេះវិញ ឃើញថានាងនៅតែក្មេង ស្រស់ស្អាត ហើយតែងខ្លួនជាមួយស្ទាយ៍ស៉ីវិល័យ ទាន់សម័យមិនចាញ់ពេលមុនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រៅពីមានរូបសម្ផស្សស្អាត គេចាប់អារម្មណ៍ឃើញរូបរាង Gubgib ហាក់ជាប្លែកជាងមុន ក្រោយតារារូបនេះបង្ហោះរូបពីរសន្លឹកស្លៀកឈុតពណ៌ខ្មៅនេះរួច។ លើសពីនេះទៅទៀត គេសង្កេតឃើញរាង និងដងខ្លួនតារារូបនេះស្លីម និងដៃជើងស្រឡូនតែម្ដង ខណៈបច្ចប្បន្ននាងមានកូនដល់ទៅពីរនាក់ ហើយទើបសម្រាលកូនទី២បានមួយឆ្នាំប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Gubgib 
Gubgib និងកូនស្រីច្បង
Gubgib និងកូនស្រីទាំង២
Gubgib និងកូនស្រីទាំង២
Gubgib 
Gubgib 
Gubgib 
Gubgib 
Gubgib 
Gubgib 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]