វាជារឿងធម្មតាប៉ុណ្ណោះ ប្រសិនបើយើងគេងហៀរទឹកមាត់តិចតួច ប៉ុន្តែនៅក្នុងករណីដែលយើងចេញទឹកមាត់មិនឈប់ និងគ្រប់ពេលវេលា តើវាបណ្ដាលមកពីអ្វី ហើយគួរបារម្ភដែរអត់? យ៉ាងណាមិញ គ្នាយើងគប្បីស្វែងរកមូលហេតុបង្កឲ្យបានច្បាស់លាស់ ក៏ដូចជាដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា ទើបជាការប្រសើរ។
១. ច្រាលអាស៊ីដ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាការៈចេញទឹកមាត់ភ្លាមៗ កើតឡើងនៅពេលមានការហូរបញ្ច្រាស ដោយសារតែទឹកមាត់ និងច្រាលអាស៊ីដនៅក្នុងមាត់។ ប្រសិនបើគ្នាយើងសង្កេតឃើញអាការៈនេះ រួមជាមួយនឹងរោគសញ្ញាទូទៅដទៃទៀតនៃការច្រាលអាស៊ីដ រួមមានជូរមាត់ ភើញឹកញាប់ ក្រហាយទ្រូង និងមានខ្យល់ដង្ហើមមិនល្អ។ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យបើមានបញ្ហានេះ។ ជាមួយគ្នានេះដែរ នៅពេលដែលយើងមានអារម្មណ៍ថាមានអ្វីមួយនៅជាប់បំពង់ក វាអាចជាជំងឺមហារីកមួយចំនួន ដូចជាមហារីកបំពង់អាហារ ដែលធ្វើឲ្យយើងមានការពិបាកក្នុងការលេបទឹកមាត់។
២. អាលែកហ្ស៊ី
ច្រមុះអាចដើរតួនាទីជាអ្នកការពារប្រឆាំងនឹងភ្នាក់ងារបង្កការរលាកក្រហាយ រួមទាំងធូលី ការបំពុល និងអាលែកហ្ស៊ី។ នៅពេលដែលភ្នាក់ងារបង្កការរលាកនេះចេញពីច្រមុះចូលទៅដល់ក្នុងមាត់ វាក៏អាចបណ្ដាលឲ្យមានការផលិតទឹកមាត់ច្រើនផងដែរ។
៣. សារធាតុគីមីនៅក្នុងបរិយាកាស
ទន្ទឹមនឹងនេះដែរ សារធាតុគីមីនៅក្នុងបរិយាកាសក៏ជាមូលហេតុចម្បងមួយដែលធ្វើឲ្យយើងផលិតទឹកមាត់ច្រើនជ្រុល តួយ៉ាងដូចជាស្រ្ពៃយ៍បាញ់មូសដែលយើងតែងតែប្រើប្រាស់ជាប្រចាំ។ ជាក់ស្ដែង ថ្នាំសម្លាប់សត្វល្អិតទាំងនេះ អាចមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទparasympathetic ដែលគ្រប់គ្រងក្រពេញទឹកមាត់។
៤. ចង្អោរ
ចង្អោរអាចបណ្ដាលឲ្យមាត់របស់យើងបញ្ចេញទឹកមាត់ ដោយសារតែវាត្រូវបានគ្រប់គ្រងដោយប្រព័ន្ធសរសៃប្រសាទparasympathetic ហើយនៅពេលខ្លះ ខួរក្បាលគិតថាយើងកំពុងតែពុលអ្វីមួយ ទើបព្យាយាមបណ្ដេញសារធាតុពុលនោះចេញពីរាងកាយ។
៥. កង្វះវីតាមីនB3
សារធាតុNiacin ឬB3 គឺជាវីតាមីនដែលដើរតួនាទីក្នុងប្រតិកម្មអង់ស៊ីមចំនួន៤០០នៅក្នុងរាងកាយ។ កង្វះវីតាមីនមួយប្រភេទនេះ អាចបណ្ដាលឲ្យអណ្ដាតរបស់យើងប្រែទៅជាពណ៌ក្រហមភ្លឺ រួមជាមួយរោគសញ្ញានៃក្រពះពោះវៀនដូចជាក្អួត ឬរាករូស ក៏ដូចជាផលិតទឹកមាត់ច្រើនជ្រុល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]