ថៃ៖ បើនិយាយដល់តារាសម្ដែង Teerapong Leowrakwong ប្រិយមិត្តដែលជាហ្វេនៗរឿងភាគថៃប្រាកដជាស្គាល់រូបលោក តាមរយៈការសម្ដែងជាតួអង្គកាច តួអង្គចិត្តអាក្រក់នៅក្នុងសាច់រឿងល្បីៗជាច្រើនបានយ៉ាងសាកសម មិនដែលរំលងមួយរឿងណានោះឡើយ។
ទន្ទឹមនឹងការប្រឡូកក្នុងវិស័យសិល្បៈជាង ២០ឆ្នាំ តារាសម្ដែងជើងចាស់រូបនេះ ក៏បានរៀបការជាមួយ Passorn Boonyakiart ដែលជាតារាសម្ដែងដូចគ្នាហើយក៏មានកូនប្រុសម្នាក់ផងដែរ។ ហើយបច្ចុប្បន្នកូនប្រុសរបស់ Teerapong គឺលោក Indy Intad Leowrakwong ក៏មានវ័យពេញកម្លោះអាយុជាង ២៨ឆ្នាំទៅហើយ និងក្លាយទៅជាតារាសម្ដែងដ៏ល្បីមួយរូបដែរក្នុងសង្គមសិល្បៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើងាកមកមើលពីមុខមាត់របស់ Teerapong ពេលនេះវិញ យើងឃើញថាបើទោះបីជាមានអាយុ ៥៩ឆ្នាំទៅហើយ និងថែមទាំងមានកូនធំទន្ទឹមខ្លួនទៀត តែតារារូបនេះនៅតែសង្ហា សាច់ចាំ តែងខ្លួននៅស្ទាវនៅឡើយមើលទៅពិតជាក្មេងជាងវ័យតែម្ដង។ ពិសេសពេលតារាជើងចាស់រូបនេះ ថតរូបជិតកូនប្រុសម្ដងៗ បើមិនប្រាប់ថាជាឪពុកកូន គ្រប់គ្នាក៏សឹងតែច្រឡំថាជាបងប្អូនគ្នា ឬជាមិត្តភក្តិនឹងគ្នាយ៉ាងដូច្នោះ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]