ហុងកុង៖ អ្នកយកព័ត៌មានផ្នែកកម្សាន្តល្បីម្នាក់នៅហុងកុង ដោយកាលថ្មីៗនេះបាននិយាយថាសិល្បករជាង ៦០០ នាក់ និងអ្នកធ្វើការ ៤០០ នាក់នៅក្នុងឧស្សាហកម្មកំសាន្តហុងកុង ក្នុងប៉ុស្តិ៍ទូរទស្សនិ៍ដ៏ល្បី TVB បានបាត់បង់ការងារធ្វើ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដោយសារតែកូវីដ ១៩។

ដោយឡែកអតីតអ្នកយកព័ត៌មានរូបនេះ បានបន្ថែមទៀតថា មិនត្រឹមតែជាសិល្បករធម្មតាប៉ុណ្ណោះទេ ដែលជួបការលំបាក អ្នកមានជីវភាពធូរធារ ក៏មានការលំបាកផ្ទាល់ខ្លួនដែរ ដោយទាក់ទងទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបានប៉ះពាល់យ៉ាងខ្លាំង នៃជីវិតប្រចាំថ្ងៃរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យោងទៅតាម Sohu ទូរទស្សន៍ TVB មិនត្រឹមតែកាត់បន្ថយប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះទេ វាបានប៉ះពាល់យ៉ាងខ្លាំង ទីផ្សារ ឲ្យមានការរីកចម្រើនយឺត បូករួមនឹងការរីករាលដាលដោយជំងឺនេះ ដូច្នេះប្រាក់ចំណូលរបស់សិល្បករបានធ្លាក់ចុះយ៉ាងគំហោកដូច្នេះដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

តួសម្តែង ក្នុងទូរទស្សន៍ TVB
តួសម្តែង ក្នុងទូរទស្សន៍ TVB
តួសម្តែង ក្នុងទូរទស្សន៍ TVB

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]