ថៃ៖ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានភាពភ្ញាក់ផ្អើល ក្រោយពី តារាNet Idol Pimtha ដែលមានប្រជាប្រិយភាព និងមានការតាមដានយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម បានប្រកាសថា រូបនាងបានឆ្លងជំងឺកូវីដ១៩ ព្រមទាំងមានបង្ហាញពីពេលវេលានៃការធ្វើសកម្មភាពនាពេលកន្លងមក។ 

ប៉ុន្តែព្រឹត្តិការណ៍នេះ ស្រាប់តែធ្វើឲ្យមហាជនជាច្រើនដែលបានលេងបណ្ដាញសង្គម មានប្រតិកម្មភ្លាមៗ ព្រមទាំងបានចូលមកបញ្ចេញមតិយោបល់រិះគន់ទៅលើសកម្មភាពរបស់នាង នៅក្នុងការប្រកាសមួយនេះ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ  មនុស្សមួយចំនួនតូចបានលើកឡើង អំពីការទទួលខុសត្រូវសង្គមរបស់នាង ខណៈដែលពួកគេម្នាក់ៗបានចោទសួរថា ហេតុអ្វីបានជានាងចាកចេញពីទីក្រុងបាងកក ដែលជាតំបន់មានហានិភ័យខ្ពស់ បន្ទាប់មក មិនឃុំខ្លួនឯងនៅផ្ទះដើម្បីការពារសុវត្ថិភាពនោះទេ តែបែរជាទៅធ្វើដំណើរទៅកន្លែងផ្សេងៗច្រើនកន្លែង នៅឯឈៀងម៉ៃផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Pimtha
Pimtha
Pimtha
Pimtha
Pimtha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]