ថៃ៖ តារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាពទាំងប៉ុន្មាននាក់ខាងក្រោម អាចនិយាយបានថាពួកគេសុទ្ធសឹងតែមានសមត្ថភាពខ្លាំងហើយ ទើបអាចឈរឈ្មោះល្បីល្បាញរហូតមកដល់សព្វថ្ងៃ។ ហើយរាល់សកម្មភាពសិល្បៈរបស់ពួកគេនាពេលជាច្រើនឆ្នាំកន្លងមក ក៏ទទួលបានការកោតសរសើរ និងគាំទ្រពីមហាជនជាច្រើនផងដែរ។
ដោយឡែក បើងាកមកចាប់អារម្មណ៍លើកូនៗរបស់គេវិញ ក៏មានទេពកោសល្យសិល្បៈពូកែៗមិនចាញ់ពួកគេប៉ុន្មាននោះឡើយ។ ហើយនៅពេលដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្ត និងអ្នកខ្លះទៀតក៏ជាតារាចម្រៀងទៀតនោះ យើងឃើញថាសន្ទុះនៃការគាំទ្រក៏មានច្រើន និងកាន់តែល្បីពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ សមនឹងពាក្យចាស់ថា ឈ្លឹកឈើជ្រុះមិនឆ្ងាយពីគល់ពិតប្រាកដមែន៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកូនៗរបស់តារាជើងចាស់ទាំងនេះ មានដូចខាងក្រោម៖
១.Achirawat
ជាកូនប្រុសច្បងរបស់តារាប្រុស Fluke Kirikphol ជាមួយប្រពន្ធដើម។ ទោះបីពេលនេះ Achi ទើបតែមានអាយុ ១៧ឆ្នាំ និងមិនទាន់ប្រឡូកក្នុងសិល្បៈ តែគេក៏ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ជាច្រើនទៅលើរូបរាងដ៏សង្ហារបស់គេ។
២.Mambo Yurakarn Pamornmontri
ជាកូនប្រុសច្បងរបស់តារាសម្ដែងសាច់ចាំ Sam Yuranunt ។ ហើយ Mambo មិនត្រឹមតែមានរូបរាងសង្ហាកាត់បានប៉ាៗប៉ុណ្ណោះទេ គេក៏មានសិល្បៈក្នុងខ្លួន ដោយគេចេះច្រៀង និងចេះលេងភ្លេងផងដែរ។
៣.Jaonaay Jinjett Wattanasin
ជាកូនប្រុសច្បងរបស់តារាសម្ដែង Jetrin Wattanasin និងតារាសម្ដែងស្រី Kejmanee។ សព្វថ្ងៃ Jaonaay ជាតារាចម្រៀងវ័យក្មេងដ៏ល្បី ហើយក៏ជាតារាសម្ដែងដែរ។
៤.Indy Intad Leowrakwong
ជាកូនប្រុសទោលសំណព្វចិត្តរបស់តារាសម្ដែងជើងចាស់ Teerapong Leowrakpong និងតារាសម្ដែងស្រី Passorn Boonykiart។ សព្វថ្ងៃ Indy ក៏ជាតារាសម្ដែងលេចមុខនៅក្នុងខ្សែភាពយន្តល្បីៗ និងមានអ្នកគាំទ្រច្រើនមិនធម្មតាឡើយ។
៥.Kongthap Peak
ជាកូនប្រុសរបស់តារាសម្ដែង Prab Yuttapichai។ សព្វថ្ងៃ Kongthap Peak ក៏ជាតារាចម្រៀង និងសម្ដែងដ៏ល្បីម្នាក់ផងដែរ។
៦.Nine Napat
ជាកូនប្រុសសំណព្វចិត្តតែមួយរបស់តារាសម្ដែងស្រី Pimpaka Siangsomboon។ សព្វថ្ងៃ Nine Napat ក៏ជាតារាសម្ដែងដែលកំពុងមានឈ្មោះល្បីគ្រប់ទិសទីមិនចាញ់អ្នកម៉ាក់នោះឡើយ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]