ភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ តារាចម្រៀងប្រុសសំឡេងស្រី និងជាតារាសម្តែងផងនោះ លោក រ៉េត បូរ៉ា ត្រូវបានក្រុមគ្រូពេទ្យបញ្ជូន ទៅកន្លែងព្យាបាល ហើយ ក្រោយប្រកាសថា រូបលោក វិជ្ជមានកូវីដ១៩។
តារាចម្រៀងរូបនេះ បានបញ្ជាក់ទៀតថា រូបលោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១នេះ ដោយសារតែលោកបានពិនិត្យ និងប៉ះពាល់អ្នកជំងឺម្នាក់ ដែលបានមកព្យាបាលនៅកន្លែងរបស់លោក។ ជាមួយគ្នានេះ រូបលោក ក៏សូមអំពាវនាវដល់អ្នក ដែលធ្លាប់ទាក់ទងលោកដោយផ្ទាល់ និងដោយប្រយោលទាំងអស់ មេត្តាទៅពិនិត្យសុខភាព និងយកសំណាកឲ្យបានឆាប់ ហើយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបន្តទៀតថា សូមកុំបារម្ភ នៅពេលឡើងច្រៀងនៅលើឆាក តន្ត្រី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ កន្លងទៅ ក្នុងស្ថានីយ៍ទូរទស្សន៍មួយ ព្រោះរូបលោក មិនទាន់បានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ណាម្នាក់ ឬតេស្តវិជ្ជមានកូវីដ១៩ នោះទេ។
ក្នុងនោះ ក្រោយពីតារារូបនេះ ប្រកាសថា រូបលោកកើតកូវីដ១៩ មក គេសង្កេតឃើញមានអ្នក អ្នកសិល្ប អ្នកគាំទ្រ និងមិត្តភក្តិ ក្នុងបណ្តាញសង្គមជាច្រើន បានផ្ញើសារជូនពរ និង ផ្តល់កម្លាំងចិត្តឱ្យឆាប់ជាសះស្បើយ៕
ប្រភព៖ FN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]