រាជធានីភ្នំពេញ៖ លោក ហាស់ សុបិន្ត ដែលមានមុខតំណែងជាមន្ត្រីឋានន្តរសក្តិថ្នាក់លេខ៤ ជាអភិបាលរងខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលបញ្ចប់មុខតំណែង ក្រោយពីអភិបាលរងខេត្តរូបនេះ បែកធ្លាយ រឿងរ៉ាវលួចយករថយន្តម៉ាក Lexus LX570 មួយគ្រឿងពាក់ស្លាកលេខ រដ្ឋ៥៤ ២-០៩៩៩ ដែលជារថយន្តកម្មសិទ្ធិរបស់រដ្ឋ ហើយយកទៅកែស្លាកលេខភ្នំពេញ ២AB-7513 ទៅបញ្ចាំ ក្នុងចំនួនទឹកប្រាក់ ៣០,០០០ ដុល្លារ ដោយសារតែរូបលោក ដាច់លុយខ្លាំងពេក។
ក្រោយពីបែកធ្លាយរឿងរ៉ាវខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចដកតំណែង លោក ហាស់ សុបិន្ត បច្ចុប្បន្នជា អភិបាលរងខេត្តកំពត ដោយបញ្ឈរជើងលោក មកបម្រើការងារ នាទីស្តីការក្រសួងមហាផ្ទៃ វិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះ យោងតាមអនុក្រឹត្យមួយ សម្រេចដោយ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន បានបញ្ជាក់ត្រង់មាត្រា១ ថា ផ្ទេរភាកិច្ច លោក ហាស់ សុបិន្ត ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលរង នៃគណៈអភិបាលខេត្តកំពត មកឱ្យបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]