ថៃ: ជារឿងដ៏សែនតក់ស្លុត និងនឹកស្មានមិនដល់ ក្រោយពេលដែល តារាចម្រៀងថៃដ៏ល្បីThe Toys បានផុសរូបភាព ពីហេតុការណ៍ដែលខ្លួនបានជួប ក្រោយពេលដែលខ្លួនបានកើតអាការ:ឈឺដើមទ្រូងមិនបាត់សោះ ទើបទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យ ពេលទៅដល់មន្ទីរពេទ្យលោកគ្រូពេទ្យបានឆ្លុះមើល ស្រាប់តែឃើញប្រដាប់កេះហ្គីតា (guitar pick) នៅក្នុងបំពង់អាហារ ទើបធ្វើអោយកើតអាការ:ឈឺដើមទ្រូងបែបនេះ។

យ៉ាងណាមិញ The Toys ក៏បានបញ្ជាក់ផងដែរថា ខ្លួនបានដើររកប្រដាប់កេះហ្គីតា(guitar pick) ពេញផ្ទះតែរកមិនឃើញ ដល់ការពិតវានៅក្នុងបំពង់អាហារសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះមូលហេតុនៃហេតុការណ៍ដែលបណ្តាលឲ្យកើតមានរឿងយ៉ាងដូច្នេះ យោងតាមសារព័ត៌មាន MGR Online របស់ថៃបានលើកឡើងយ៉ាងដូច្នេះថា មុនកើតហេតុការណ៍យ៉ាងដូច្នេះ គឺថាតារាចម្រៀងវ័យក្មេង The Toys បានលេបថ្នាំវីតាមីនដែលមាននៅក្នុងដប ដោយមិនបានមើលឃើញថាប្រដាប់កេះហ្គីតាបានធ្លាក់ចូលក្នុងដប ក៏បណ្តាលឱ្យលេបដោយចៃដន្យ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ អាការៈរបស់ The Toys បានត្រលប់មកប្រក្រតីវិញហើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

 The Toys
 The Toys
ប្រដាប់កេះហ្គីតា 
សាររបស់The Toys

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]