រាជធានីភ្នំពេញ៖ មហាជន បានជ្រាបរួចមកហើយទាក់ទិនករណី ដែលបុរសជាជនជាតិចិន​ម្នាក់ចិញ្ចឹមសត្វតោ ដោយខុសច្បាប់ នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ ២២ ផ្លូវ៣០៦ ភូមិ ៧សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ដោយសត្វរបស់បុរសជនជាតិចិនខាងលើ ត្រូវបានអាជ្ញាធរ សហការជាមួយអង្គការ Wildlife Alliance ដកហូតទៅចិញ្ចឹមថែរក្សានៅភ្នំតាម៉ៅស្ថិតក្នុងខេត្តតាកែវ និងថែមទាំងពិន័យបុរសរូបនេះ ក្នុងទឹកប្រាក់ចំនួន ៣០,០០០ ដុល្លារអាមេរិក ដោយច្បាប់កម្ពុជា មិនអនុញាតឱ្យមានការចិញ្ចឹមសត្វព្រៃបែបនេះនោះទេ ឧទាហរណ៍ សត្វតោនេះ ជាដើម។

ក្នុងនោះ ក្រោយពីបានយកទៅថែរក្សានៅទីតាំងសួនសត្វភ្នំតាម៉ៅ ក៏មានការបែកធ្លាយរូបភាពមួយចំនួន ដែលត្រូវបានមហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ធ្វើការរិះគន់យ៉ាងព្រោងព្រាត ហើយថែមទាំង ទទូចសុំឱ្យអាជ្ញាធរ ផ្តល់សិទ្ធស្របច្បាប់ដល់បុរសជនជាតិចិន យកសត្វរបស់ខ្លួន មកចិញ្ចឹមថែរក្សាឡើងវិញ ដោយសារតែមើលឃើញថា សត្វតោនោះ មិនត្រូវបានអាជ្ញាធរ ថែរក្សាផ្តល់ចំណីអាហារ និង ទីកន្លែងល្អដូចម្ចាស់ដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក លោក ហ៊ុន ជា ក៏បានចេញមុខ និយាយទាក់ទិននឹងបញ្ហាផងដែរ ដោយលោក បានបញ្ចេញរូបភាពជាច្រើនពីសត្វ ដែលកំពុងរស់នៅសួនសត្វ ស្ថិតក្នុងកង្វះការយកចិត្តទុកដាក់ ខ្វះចំណី កន្លែងរស់នៅមានភាពមិនសមប្រកប។

ជាមួយគ្នានេះ លោក ហ៊ុន ជា បានបញ្ចេញសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដូច្នេះថា៖

សាររបស់លោក ហ៊ុន ជា
សាររបស់លោក ហ៊ុន ជា
លោក ហ៊ុន ជា
លោក ហ៊ុន ជា
លោក ហ៊ុន ជា
សត្វតោ ដែលកំពុងចិញ្ចឹមនៅសួនសត្វ
សត្វដែលកំពុងចិញ្ចឹមនៅសួនសត្វ
សត្វដែលកំពុងចិញ្ចឹមនៅសួនសត្វ
សត្វដែលកំពុងចិញ្ចឹមនៅសួនសត្វ
សត្វដែលកំពុងចិញ្ចឹមនៅសួនសត្វ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]