ថៃ: ជាដំណឹងដ៏គួរឲ្យតក់ស្លុត និងសោកស្តាយជាខ្លាំង ក្រោយពេលដែលនាង Thanaporn Wongprasert ធ្លាប់ជាអតីតបវរកញ្ញាភេទទី៣ របស់ប្រទេសថៃបានទទួលមរណភាពក្នុងវ័យ ៤៧ឆ្នាំ កាលពីពេលថ្មីៗកន្លងទៅនេះ។
យោងតាមប្រភព Thairath Online បានអោយដឹងថាបវរកញ្ញាប្តូរភេទថៃ Thanaporn Wongprasert បានទទួលមរណភាពនៅផ្ទះរបស់នាងកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២១ ស្របពេល ក្រុមគ្រួសារមិនទាន់បានប្រកាសពីមូលហេតុនៃការស្លាប់របស់នាងនៅឡើយទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែយោងតាមប្រភពដែលបានចែករំលែកនៅលើ Page Beauty Pageant បានបង្ហើបឲ្យដឹងថា នាងThanaporn Wongprasert ធ្លាប់បានទទួលរងពីជំងឺធ្លាក់ទឹកចិត្តអស់រយៈពេលជាច្រើនឆ្នាំផងដែរ។
សូមរំលឹកផងដែលថា Thanaporn Wongprasert (អាយុ ៤៧ ឆ្នាំ) ធ្លាប់បានចូលរួមក្នុងកម្មវិធី Miss Transgender Thailand ក្នុងឆ្នាំ ១៩៩៨ និងបានឈ្នះតំណែងកំពូលក្នុងការប្រកួតថែមទៀតផង៕
ប្រភព: សារព័ត៌មាន Zing News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]