កូរ៉េខាងត្បូង៖ តារាចម្រៀង និងសម្ដែង YoonA អតីតសមាជិកក្រុម Girl's Generation (SNSD) ចាប់តាំងពីបង្ហាញខ្លួនក្នុងសិល្បៈដំបូងៗមក នាងតែងត្រូវបានគេទទួលស្គាល់ថា ជាតារាស្រីមួយរូបមានសម្រស់ស្រស់ស្អាតមិនចាញ់សមាជិកក្រុមដទៃនោះឡើយ។ ពិសេសបើនិយាយពីរូបរាងរបស់ YoonA នាងក៏មានរាងស្លីម ដៃជើងស្រឡូនៗ គួរឲ្យសរសើរផងដែរ។
ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ គឺជើងម្ខាងរបស់តារាស្រីរូបនេះ ហាក់មានភាពកោងខ្លាំងពិបាកក្នុងការមើលខ្លាំងមែនទែន ជាហេតុធ្វើឲ្យនាងមិនសូវមានទំនុកចិត្តក្នុងការបង្ហាញជាសាធារណៈឡើយ ពោលគឺនៅពេលមានការចេញទៅក្រៅឬចេញតាមកម្មវិធីនានា នាងតែងតែលាក់បាំងដោយស្លៀកវែងៗ ឬពេលខ្លះនាងធ្វើជាឈរខ្វែងជើងក៏មានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែយ៉ាងណាមិញ មួយរយៈចុងក្រោយមកនេះ បើតាមប្រភពបរទេសបានឲ្យដឹងថា YoonA បានធ្វើការកែប្រែជើងកោងរបស់នាងបានសម្រេចហើយ។ ហើយពេលនេះវាក៏មានជើងត្រង់ ស្រឡូននិងកាន់តែជឿជាក់ជាងមុនផងដែរ។ ដោយនាងបានធ្វើតាមវីធីសាស្រ្តងាយៗ ដោយគ្រាន់តែធ្វើការតមអាហារឲ្យត្រូវតាមក្បូនខ្នាត ហាត់ប្រាណម៉ាស្សាឆ្អឹង ហាត់យូហ្គាងាយៗប៉ុណ្ណោះ តែគ្រាន់តែវាត្រូវប្រើពេលយូរទើបអាចបានជើងត្រង់ដូចសព្វថ្ងៃ ដោយមិនចាំបាច់ប្រើលុយច្រើនដើម្បីកែកុន៕
ទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Zing news
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]