រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ករណីឆ្លងសរុបចំនួន ៥៣,២៩៨ នាក់ ដោយបានរកឃើញអ្នកករណីឆ្លងថ្មីចំនួន ៩៤៨ នាក់ អ្នកជាសះស្បើយចំនួន ៤៦,១២៣ នាក់ ជាមួយករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ២,៩១៦ នាក់ ក្នុងនោះ មានអ្នកស្លាប់ចំនួន ៩៦៩ នាក់ (អ្នកស្លាប់ថ្មី៖ ៣៦នាក់)។
យោងតាមការប្រកាសឱ្យដឹងរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ខណ្ឌទាំងនេះ កំពុងតែមានការកើនឡើងនូវចំនួនករណីឆ្លងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណ្ឌទាំងនេះ រួមមានដូចជា៖
- ខណ្ឌ ពោធិ៍សែនជ័យ (កាកាប១, កាកាប២, ចោមចៅ១, ចោមចៅ២, ចោមចៅ៣)
- ខណ្ឌ ដង្កោ (ដង្កោ, ពងទឹក, ព្រៃស, សាក់សំពៅ)
- ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ២, ស្ទឹងមានជ័យ១, បឹងទំពុន២, ស្ទឹងមានជ័យ៣, បឹងទំពុន១)
- ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, គីឡូម៉ែត្រលេខ៦, ឫស្សីកែវ, ច្រាំងចំរេះ ១)
- ខណ្ឌ សែនសុខ (ទឹកថ្លា, អូរបែកក្អម, គោកឃ្លាង, ភ្នំពេញថ្មី)
- ខណ្ឌ ទួលគោក (បឹងកក់ ២, បឹងកក់ ១, ទឹកល្អក់ ១, បឹងសាឡាង, ទឹកល្អក់ ២)
- ខណ្ឌ ច្បារអំពៅ (និរោធ, ព្រែកប្រា, វាលស្បូវ, ព្រែកឯង)
- ខណ្ឌ ជ្រោយចង្វារ (ជ្រោយចង្វារ, ព្រែកតាសេក, បាក់ខែង, ព្រែកលៀប)
- ខណ្ឌ បឹងកេងកង (ទួលស្វាយព្រៃ ១, បឹងកេងកង ១, , បឹងកេងកង ៣, ទំនប់ទឹក)
- ខណ្ឌ កំបូល (កន្ទោក, កំបូល, ប្រទះឡាង, ភ្លើងឆេះរទេះ)
- ខណ្ឌ ចំការមន (ទន្លេបាសាក់, បឹងត្របែក, ខណ្ឌ ព្រែកព្នៅ, គោករកា)
ក្នុងនោះ អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]