តាកែវ: យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តតាកែវ ស្តីពីករណីស្លាប់ជនជាតិខ្មែរចំនួន៣នាក់ នៅថ្ងៃទី ០២ ថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្ត មានករណីស្លាប់ជនជាតិខ្មែរចំនួន ៣នាក់ គឺ៖
១- បុរសឈ្មោះម៉ឹង ប៊ុនហ៊ីង អាយុ៥៦ឆ្នាំ មានអាសយដ្ឋាននៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៧:៣០នាទីល្ងាច ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ ។ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយក៏នៅតែមិនអាចសង្គ្រោះ បាន គាត់ក៏ស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២០:០០ នាទីយប់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២-ស្រ្តីឈ្មោះហុង សាវឿន អាយុ៦០ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រពាំងចំការ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលា ម៉ោង១០:៥០នាទីព្រឹក ក្នុងស្ថានភាពគ្រុនក្តៅក្អក ហត់ដង្ហក់ កំហាប់អុកស៊ីសែនទាប(២២%)នៃខ្យល់ក្នុងបន្ទុក និងមានជំងឺប្រចាំកាយលើសឈាម៣ឆ្នាំមកហើយ។
៣-បុរសឈ្មោះង៉ុក អ៊ូក អាយុ៨៩ឆ្នាំ មានអាសយដ្ឋាននៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់របស់ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ គិរីវង់ បានទទួលដំណឹងពីមរណភាពរបស់ឈ្មោះ ប៉ុក អ៊ូក នៅផ្ទះរបស់គាត់។ វេលាម៉ោង៧:១៥នាទីព្រឹក ក្រុម គ្រូពេទ្យបានចុះទៅពិនិត្យសពនៅគេហដ្ឋានរបស់គាត់ និងបានសាកសួរពីប្រវត្តិជំងឺរបស់គាត់ ដោយមានការ សង្ស័យឆ្លងពីប្រពន្ធគាត់ដែលមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានធ្វើតេស្ត រហ័សរក កូវីដ-១៩ លើសាកសពលទ្ធផលបានបង្ហាញថា“វិជ្ជមាន”៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]