ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC)​ ដែល​ជាក្រុមហ៊ុន​ផលិតស៊ីម៉ងត៍ឈានមុខគេ​មួយ​នៅ​កម្ពុជា​  បាន​ណែនាំ​ផលិតផល Camel Opti-Flow របស់​​ខ្លួន ​ដែល​ជាផលិតផលថ្មីកាន់តែ​ប្រសើរ​​ នាពិធីបើកសម្ពោធផលិតផល​តាមប្រព័ន្ធ​អនឡា​ញ​​លើកដំបូងរយៈពេល ២ ថ្ងៃ​ ហើយ​ក្រុមហ៊ុន​ពិតជាមានមោទនភាព ដែល​ខ្លួន​អាច​បង្កើត​ផលិតផលថ្មីនេះចេញជារូបរាងឡើង ​ដែលបំពេញទៅតាម​តម្រូវការ​​របស់​អតិថិជន​។​

ព្រឹត្តិការណ៍​សម្ពោធផលិតផល​តាមប្រព័ន្ធអនឡាញនេះ​ ដែលត្រូវបានបើកដោយ​លោកប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន គឺ អ្នកឧកញ៉ា លាង ម៉េង និង ​លោក Nicholas George ជាអគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន ដោយលោកទាំងពីរ​បាន​មានវត្តមាន​បើកពិធីនេះ​តាម​ប្រព័ន្ធ​អនឡាញ ដោយ​អនុលោមយ៉ាងត្រឹមត្រូវទៅ​តាម​វិធានការ​បង្ការ ​និងការពារ​ជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   អ្នកឧកញ៉ា លាង ម៉េង
   ​លោក Nicholas George

តាមរយៈកម្មវិធីសិក្ខាសាលា​តាមប្រព័ន្ធ​អនឡាញ​ចំនួនពីរ​ម៉ោង​ អ្នក​ចូលរួម​ពិធី​នេះទទួលបាននូវ​ការស្វែងយល់​សេចក្ដីលម្អិតនៅពីក្រោយ​​បច្ចេកវិទ្យា​ផលិតស៊ីម៉ងត៍​ ដែល​ពោរពេ​ញ​​ដោយ​គំនិតច្នៃប្រឌិត​ថ្មីពិសេស ​ដែល​នាំទៅរក​ការអភិវឌ្ឍ​ឡើ​ងនូវ​ផលិតផល Camel Opti-Flow តាមរយៈ​ការធ្វើបទ​បង្ហាញ​ដែល​ដឹកនាំដោយ លោក Graeme Bride នាយករោងចក្រ ស៊ីម៉ងត៍ ហើយអ្នកចូលរួមក៏ត្រូវបានស្វែងយល់បន្ថែម បច្ចេកវិទ្យាពីក្រោយផលិតផលស៊ីម៉ងត៍លាយស្រាប់ ​​ ដែល​ត្រូវបាន​ធ្វើបទបង្ហាញ​ជូន​ដោយ​បណ្ឌិត Moussa Baalbaki ដែល​ជាប្រធាន​ផ្នែក​សម្ព័ន្ធផលិតផល និង​ដំណោះស្រាយ​នៃ​​ Insee Group។​

  លោក Graeme Bride
  ​បណ្ឌិត Moussa Baalbaki

ដោយផលិត​ឡើង​អនុលោម​តាម​ស្តង់ដារផលិតកម្ម​ ASTM C1157/C1157-11 សម្រាប់​ស៊ីម៉ងត៍ Portland Composite Cement និង TIS 2594-2556 Portland Composite Cement។ លោក ​វ៉ា កក្កដា​ ដែល​ជាអ្នកជំនាញផ្នែកបច្ចេកទេស​របស់​ក្រុមហ៊ុន បាន​ពន្យល់​ថា ​ផលិតផល​ថ្មីនេះ​ត្រូវ​បាន​អភិវឌ្ឍឡើង​ដោយ​បំពេញ​ទៅតាម​តម្រូវការរបស់​អតិថិជន​។

  លោក វ៉ា កក្កដា

លោក វ៉ា កក្កដា បាននិយាយថា៖ 

  លោក វ៉ា កក្កដា

លោកបានបន្ថែមទៀតថា៖

  លោក វ៉ា កក្កដា

លោក Nicholas George បានមានប្រសាសន៍ក្នុងពិធី​នេះ​​​យ៉ាងដូច្នេះថា៖

  លោក Nicholas George

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានចាប់ផ្តើមនៅឆ្នាំ ២០១៥ ជាក្រុមហ៊ុនដែលចូលរួមភាគហ៊ុនរវាងក្រុមហ៊ុន ជីប ម៉ុង​ គ្រុប និង ក្រុមហ៊ុន ស្យាម ស៊ីតធី ស៊ីមេន មកពីប្រទេសថៃ។ ក្រុមហ៊ុនបានសាងសង់រោងចក្រ ស៊ីម៉ងត៍ដ៏ទំនើប ហើយ​រោងច​ក្រ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ ៣១ ភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយ​មា​ស​ ខេត្តកំពត​ ប្រទេសកម្ពុជា​៕ 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូមធ្វើការទំនាក់ទំនង​មក​កាន់៖ ០២៣ ២១៦ ៣៨០។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]